ប្រិយមិត្តមួយចំនួន ច្បាស់ជាបានស្គាល់លោក អ៊ំ សួន ហើយ ដែលគាត់ជាអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាពិតៗមួយរូប តែងបង្ហាញវត្តមានទស្សនាស្ទើររាល់ការប្រកួតរបស់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិស័ក្តិសមជាអ្នកគាំទ្រស្នេហាវិស័យកីឡាពិតៗ។
ដោយក្ដីស្រឡាញ់ស្ម័គ្រស្មោះចំពោះកីឡាជាតិកម្ពុជា នៅរសៀលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៣ នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសប្រគល់ជូន «ប័ណ្ណទស្សនាការប្រកួតពេញមួយជីវិត» ជូនដល់លោក អ៊ុំ សួន ដែលជាអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជា ជាយូរអង្វែងមកហើយ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ឱ្យដឹងផងដែរថា ប័ណ្ណនេះ នឹងមានអទិភាពអាចចូលទស្សនាគ្រប់ការប្រកួតទាំងអស់ដែលស្ថិតក្រោម ឬរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំងការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ នៅក្នុងទឹកដីព្រះរាជាណាក្រកម្ពុជា៕ ប្រភព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា