Skip to content
Published by heng songhy
ខែតុលា 25, 2023
កីឡាករ Sandro Tonali ដែលជាកីឡាករចំណូលថ្មីរបស់ក្លឹប Newcastle United ត្រូវបានគេរកឃើញថា គាត់បានជាប់ពាក់ព័ន្ធនិងការភ្នាល់ល្បែងខុសច្បាប់ ដែលធ្វើឲ្យអនាគតក្នុងនាមជាកីឡាករបាល់ទាត់អាជីពរបស់គាត់ពេលនេះកំពុងតែស្ថិតក្នុងភាពស្រពេចស្រពិលជាខ្លាំង។
គិតមកទល់ពេលនេះមិនទាន់មានការសម្រេចណាមួយឲ្យច្បាស់លាស់អំពីជោគវាសនារបស់កីឡាកររូបនេះនោះទេ ស្របពេលដែលសាមីខ្លួនផ្ទាល់ក៏មិនបានថាអីដែល ពោលគឺទទួលយកកំហុសដែលគាត់បានប្រព្រឹត្តិគ្រប់យ៉ាង។ បច្ចុប្បន្ននេះគាត់នៅតែបន្តលេងជាធម្មតាគ្រប់ការប្រកួតទាំងអស់ឲ្យក្លឹប Newcastle ដោយរង់ចាំការកាត់ក្តីពីសំណាក់តុលាការ ៕
ចំពោះការប្រព្រឹត្តិបទល្មើសបែបនេះគឺវាផ្ទុយស្រឡះពីក្រមសីលធម៌របស់កីឡាករបាល់ទាត់ ហើយចំពោះបញ្ហាប្រឈមវិញគាត់អាចនិងត្រូវបានគេហាមមិនឲ្យលេងបាល់ទាត់រយៈពេលដ៏ទៅ 03 ឆ្នាំឯណោះ។