យោងតាមប្រភពសារព័ត៌មាន CNN កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៣ មានករណី អ្នកគាំទ្របាល់ទាត់នៅប្រទេស (អែលសាវ៉ាដ័រ) ប្រជ្រៀតគ្នានៅកីឡដ្ឋាន Cuscatlán ដើម្បីចូលទស្សនាការប្រកួតបាល់ទាត់ បង្ករអោយមានការជានគ្នារហូតមានមនុស្ស១២នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងឧបទ្ទវហេតុប្រជ្រៀតគ្នានេះ។
ប៉ូលិសបាននិយាយថា៖ ដំបូងឡើងអ្នកគាំទ្រជាច្រើននាក់បានព្យាយាមប្រជ្រៀតគ្នាចូលមើលការប្រកួតរវាងក្លិប Alianza និង FAS ដែលជាក្លិបល្បីប្រចាំប្រទេស នៅកីឡដ្ឋាន Cuscatlán ស្ថិតនៅទីក្រុង san salvador ។
យ៉ាងណាមិញប៉ូលិស នឹងបើកការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធ ដោយមានអ្នកគ្រប់គ្រងកីឡដ្ឋាន ការិយាល័យលក់សំបុត្រ លីក និង សហព័ន្ធជាដើម៕