ម្ចាស់មេដាយមាសស៊ីហ្គេម អ្នកនាង ស្រួង ភាវី ប្រកាសថា គាត់នឹងធ្វើរឿងដ៏អស្ចារ្យមួយនេះសម្រាប់ប្រជាជនកម្ពុជា…

ខែ​ឧសភា 30, 2023

ប្រីមិត្តភាគច្រើនច្បាស់ជាបានស្គាល អ្នកនាង ស្រួង ភាវី ហើយ! តាមរយៈ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ កន្លងមកនេះ។ អ្នកនាង ស្រួង ភាវី បាន ឈ្នះមេដាយមាស ក្នុង ការ ប្រកួតវិញ្ញាសា ប៊ី យ៉ាការ៉ុម៣បាំង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ម្ចាស់មេដាយមាសសុីហ្គេម រូបនេះ បានប្រកាសប្រាប់មហារជនថា៖ “ប្រាក់ដែលទទួលបានពីធ្វេីទូតសុឆន្ទះឲ្យក្រុមហ៊ុនអាកាសចរណ៍ Sky Angkor នឹងបង្វិលទៅកិច្ចការសប្បុរសធម៌ និងសម្រាប់ជួយធានាបងប្អូន ដែលគ្មានលទ្ធភាពទៅព្យាបាលជម្ងឺនៅប្រទេសកូរ៉េ” ។