កាតា បានធ្វើការប្រកាសជាផ្លូវការណ៍ថា ពួកគេបានធ្វើការដាក់ដេញក្លឹបបិសាចក្រហម Manchetester United ជាផ្លូវការណ៍ ដោយត្រូវបានគេជៀជាក់ថា មានទំហំទឹកប្រាក់ប្រហែលជា ៤.៥លានកោតអឺរ៉ូ ។
ម្ចាស់ក្លឹបបច្ចុប្បន្នគ្រួសារត្រកូល Glazer បានសម្រេចដាក់លក់យក្សមួយនេះជាផ្លូវការណ៍ កាលពីប៉ុន្មានខែមុន ក្រោយពីមានការាវាយប្រហារ និងការបាតុកម្មពីសំណាក់អ្នកគាំត្រក្លឹប Man Utd ជាច្រើនលើកច្រើនសារ ក្នុងរយៈពេល១៧ឆ្នាំនៃការកាន់កាប់របស់ពួកគេ។
យ៉ាងណាមិញ កាលពីពេលថ្មីនេះ បានមានពាក្យចរចាមរាមជុំវិញការចង់បានពីសំណាក់វិនិយោជិករបស់ប្រទេសកាតា ហើយកាលពីម្សិលមិញនេះត្រូវបានគេរាយការណ៍ថា កាតា បានធ្វើការដាក់ដេញយកក្លឹបយក្សមួយនេះពីក្រុមគ្រួសារត្រកូល Glazer ជាផ្លូវការ
ហើយថែមទាំងបានបញ្ជាក់ទៀតថា ពួកគេនឹងមិនយកការចំណេញពីក្លឹបសម្បី១រៀល នៅពេលដែលគាត់ចូលកាន់កាប់ ដោយលុយចំណេញទាំងអស់នឹងត្រូវបង្វិលចូលក្លឹប និងក្រុមសម្បុរសធម៍របស់ក្លឹបតែម្តង (Manchester United Foundation 92)។