តារាឆ្នើមរបស់ក្លឹប Tottenham Hotspur កីឡាករ Son Heung-Min បានបដិសេដថត Selfie ជាមួយនារីរូបស្រស់ម្នាក់ដោយសារតែហេតុផលមួយចំនួន។ គួរឲ្យដឹងផងដែរថា Son បានធ្វើដំណើរជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងទៅកាន់កីឡដ្ឋាន ST Jame Park ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុមអារ៉ាប៊ីសាអូឌីតក្នុងថ្ងៃ FIFA Days ។ មុនការប្រកួតឈានចូលមកដល់ Son ក៏ឆ្លៀតពេលរបស់ខ្លួនទៅជួបសំណេះសំណាលជាមួយអ្នកគាំទ្រមួយក្រុមដែលមានទាំងស្រីទាំងប្រុស ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Son បានបដិសេធថតរូប Selfie ជាមួយនារីរូបស្រស់ម្នាក់។ តើមូលហេតុអ្វីបានជាគាត់ធ្វើបែបនេះ ?
គួរឲ្យដឹងផងដែរថា នៅពេលដែលនារីម្នាក់នោះបានសុំ Son ថតរូបជាមួយ នាងបានយកទូរស័ព្ទម៉ាក IPhone ដើម្បីឲ្យ Son កាន់ថត ប៉ុន្តែ Son មិនបានកាន់ទូរស័ព្ទនោះដើម្បីថតឡើយ ហើយប្រសិនបើគាត់កាន់វានោះគាត់និងខុសល័ក្ខខណ្ឌ។ Son បានសុំការយោគយល់ពីសំណាក់នារីម្នាក់នោះនិងបាននិយាយពន្យល់ប្រាប់នាងត្រង់ៗថា គាត់បានជាប់កិច្ចសន្យាជាមួយក្រុមហ៊ុន SamSung Galaxy ដែលក្នុងកិច្ចសន្យានោះបានហាមមិនឲ្យ Son ប៉ះពាល់ទូរស័ព្ទម៉ូដែលផ្សេងដែលជាគូប្រជែងក្រៅពីម៉ូឌែល Samsung បង្ហោះនៅលើបណ្តាញសង្គមឡើយព្រោះវាបំពាននិងកិច្ចសន្យា។ មិនឲ្យអ្នកគាំទ្រខកចិត្តឡើយ Son បានរីករាយនិងការថត Selfie ជាមួយនារីម្នាក់នោះ ប៉ុន្តែឲ្យនាងជាអ្នកកាន់ទូរស័ព្ទថតវិញ។
គួរឲ្យដឹងផងដែរថា Son Heung-Min បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Samsung កាលពីអំឡុងខែកក្កដាកន្លងទៅ ក្រៅពីនេះ Son ក៏ជាដៃគូសហការជាមួយប្រេនល្បីៗមួយចំនួននៅលើពិភពលោកដូចជា Calvin Klein, Burberry, Gatarade និង AIA Singapore ជាដើម។ សម្រាប់រដូវកាលថ្មីនេះ Son លេងបាន 04 ប្រកួតឲ្យក្រុម Spur ដោយស៊ុតបញ្ចូលទីបាន 03 គ្រាប់ ហើយ បីគ្រាប់នេះជាគ្រាប់ Hat Trick ផងដែរក្នុងការប្រកួតដែល Spur យកឈ្នះក្រុម Burnley ដោយលទ្ធផល 5-2 ក្នុងក្របខ័ណ្ឌ Premier League ៕