មិត្តរួមក្រុម Kroos ថា Eden Hazard ជាអ្នកធ្វើឲ្យខ្លួនឯងមិនទទួលជោគជ័យនៅ Real

ខែ​មិថុនា 17, 2023

បរទេស៖ Toni Kroos មិន​បាន​ទប់​ចិត្ត​ទេ​ ពេល​និយាយ​ពី​ការ​ចុះ​ហត្ថលេខា​ទិញ​យក Eden Hazard ដែល​មានទឹក​ប្រាក់ដ៏​ច្រើន​សម្រាប់ Real Madrid។

កីឡាករសញ្ជាតិអាឡឺម៉ង់បាននិយាយទៅកាន់ Eleven Sports ថា «ពិតណាស់ វាជាស្ថានភាពដ៏លំបាកមួយ ប៉ុន្តែការអាណិតគឺនៅក្រៅទីលានបាល់ទាត់។ ខ្ញុំ​មិន​គិត​ថា Eden មាន​ជីវិត​អាក្រក់​ទេ។

អ្នកអាចមានអារម្មណ៍សោកស្តាយចំពោះមនុស្សដែលមានជីវិតអាក្រក់ជាងគាត់។ វា​មិន​មែន​ជា​រឿង​លុយ​ទេ ខ្ញុំ​មិន​ដែលអាណិត​អ្នក​ណា​ម្នាក់​ក្នុង​វិស័យ​បាល់ទាត់​ទេ»។

កំឡុងពេលដែលគាត់នៅជាមួយ Los Blancos Hazard បានបង្ហាញខ្លួនសរុបចំនួន 76 ហើយអាចស៊ុតបញ្ចូលទីបានតែ 7 គ្រាប់ប៉ុណ្ណោះ។