ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool លោក Ramy Abbas Issa បានច្រានចោលការអះអាងដែលថាកីឡាករអេហ្ស៊ីបថ្មីៗនេះបានជួបជាមួយប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi ។ Sports Zone បានរាយការណ៍កាលពីដើមសប្តាហ៍នេះថា Salah និង Al-Khelaifi បានជួបគ្នាថ្មីៗនេះនៅប្រទេសម៉ារ៉ុក។ អ្នកទាំងពីរត្រូវបានគេរាយការណ៍ថាបានទាក់ទងគ្នាជាទៀងទាត់ចាប់តាំងពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតា ដែលនាំឱ្យមានការរំពឹងទុកថាការផ្លាស់ប្តូរមួយអាចនឹងឈានទៅការយល់ព្រម។
ទោះបីជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់ Salah បានបដិសេធរបាយការណ៍ទាំងនោះ ដោយឆ្លើយតបទៅនឹង Tweet ពី Get Football News France ថា “ទេ គាត់មិនបានជួបនោះទេ។ នោះជារឿងមិនពិត ។ មួយវិញទៀតខ្សែប្រយុទ្ធ Liverpool ទើបតែចុះកុងត្រាថ្មីជាមួយហង្សក្រហមកាលពីខែកក្កដាកន្លងទៅ ហើយគាត់បានក្លាយជាតួឯកសម្រាប់ក្រុមរបស់លោក Jurgen Klopp ចាប់តាំងពីបានមកដល់ Merseyside ក្នុងឆ្នាំ 2017 ។
កីឡាករវ័យ 31 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 30 គ្រាប់ និង Assist 16 ដងក្នុង 51 ប្រកួតក្នុងការប្រកួតនានាក្នុងរដូវកាល 2022-23 ដែលទើបបញ្ចប់ថ្មីៗនេះ ប៉ុន្តែគាត់មិនអាចជួយអោយក្លឹបយក្ស Anfield បញ្ចប់ចំណាត់ថ្នាក់កំពូលទាំងបួន និងត្រលប់ទៅ UEFA Champions League វិញបាននោះទេ។