AC Milan បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូង ចាប់តាំងពីរដូវកាល ២០០៦-២០០៧ ក្រោយយកឈ្នះក្រុមមកពីលីគដូចគ្នា Napoli ដោយលទ្ធផលសរុបទាំង២ជើង ២-១។
គិតត្រឹមពេលនេះ មានតែ២ក្លឹបប៉ុណ្ណោះ ដែលឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រច្រើនជាងគេ ក្នុងនាមជាក្លឹបអ៊ីតាលី ពោលគឺ Juventus និង AC Milan ដែលឡើងបាន ៧ដងស្មើគ្នា។
កាលពីយប់មិញក្នុងជើងទី២ Milan បានប្រកួតស្មើក្រុមម្ចាស់ផ្ទះ Napoli ១-១ ក្នុងជើងទី២ វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ដែលលទ្ធផលនេះ ល្មមគ្រប់គ្រាន់ក្នុងការធើ្វឲ្យម្ចាស់ពានរង្វាន់ ៧សម័យកម្មវិធីនេះ ឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ៕