មកស្គាល់មុខ ម្ចាស់មេដាយមាសទាំង ៩ រូប មកពីប្រទេសផ្សេងគ្នា ដែលបានឈ្នះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣

ខែ​ឧសភា 5, 2023

គិតត្រឹមព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣ នេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ រកឃើញម្ចាស់មេដាយមាសសរុបចំនួន ០៩ រូបហើយ លើវិញ្ញាសា ២ ប្រភេទកីឡា។ ម្ចាស់មេដាយមាសទាំង ៩ នោះរួមមានមកពីប្រទេសផ្សេងគ្នា ដូចជា ៖

១. កីឡាករកម្ពុជា គង់មូណា មិថុរ៉ា និង ទូច ពីរកក្កដា កីឡាជឺជីតស៊ូ

២. កីឡាករឡាវ Kongngern Inthisarn កីឡាគុនល្បុក្កតោ

៣. កីឡាករកម្ពុជា គីម ទិត្យសុវឌ្ឍនៈ កីឡាគុនល្បុក្កតោ

៤. កីឡាការិនីកម្ពុជា ម៉ៅ លក្ខិណា កីឡាគុនល្បុក្កតោ

៥. កីឡាការិនីហ្វីលីពីន Angel Alcances Derla កីឡាគុនល្បុក្កតោ

៦. កីឡាករកម្ពុជា ពន្លឺ ពេជ្រមរកត កីឡាគុនល្បុក្កតោ

៧. កីឡាការិនីថៃ Kunsatri Kumsroi និង Suphawadee Kaeosrasaen កីឡាជឺជិតស៊ូ

៨. កីឡាការិនីកម្ពុជា យស សញ្ចនា កីឡាគុនល្បុក្កតោ

៩. កីឡាការិនីហ្វីលីពីន Kaila Isip Napolis កីឡាជឺជិតស៊ូ