Lionel Messi អាចនឹងជាប់កំណត់ត្រាឈ្នះពាន Ballon d’Or ជាលើកទី ៨ នៅខែតុលានេះគឺទោះបីជាគូប្រជែងវ័យក្មេង Erling Haaland បានបំបែកកំណត់ត្រារដូវកាលនេះជាមួយ Manchester City ជាមួយនិងការរកគ្រាប់បាល់ច្រើនបំផុតក្នុង១រដូវកាលនិង ឈ្នះពាន៣ជាមួយក្លឹបក៏ដោយ។
ទោះយ៉ាងណាជ័យជម្នះរបស់កាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ៣៥ឆ្នាំ នៅព្រឹត្តិការណ៍ World Cup ២០២២ គឺជាហេតុផលដែលរូបគេអាចនិងមានឪកាសលើកពានកីឡាករលេងល្អបំផុតរបស់ពិភពលោកនេះជាថ្មីម្តងទៀតជំនួសកីឡាករឆ្នើមសញ្ជាតិន័រវេវ័យ២២ឆ្នាំ។ ៥ចំនុចខាងក្រោមនេះជាសកម្មភាពលេចធ្លោរបស់ Messi នៅ World Cup។
១.ពានរង្វាន់ World CUp ការប្រកួត World Cup គឺពិតជាពានរង្វាន់ដ៏សំខាន់បំផុតនៅក្នុងបាល់ទាត់ពិភពលោក។ ទីបំផុត Messi បានឈ្នះក្រោយបង្ហាញខ្លួនលើកទី៥ ខណៈ Haaland មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតនៅប្រទេសកាតានោះទេ។
២.ទម្រង់លេងលេចធ្លោ មិនត្រឹមតែរួមចំណែកដ៍សំខាន់ក្នុងការជួយអោយជម្រើសជាតិសាងប្រវត្តិសាស្រ្តលើកពាន World Cup ជាលើកទី៣នោះទេ។ សម្រាប់ព្រឹត្តការណ៍ប្រកួតនេះ Messi ក៏បានបង្ហាញ ទម្រង់លេងជួយក្រុ្មមពពកសសម្រាប់ការប្រកួតដ៍សំខាន់ៗនៅក្នុងព្រឹត្តិការណ៍នេះ និងត្រូវបានបោះឆ្នោតជាប់ជាប់ជាកីឡាករល្អបំផុតសម្រាប់ការខិតខំប្រឹងប្រែងនេះ ផងដែរ។
៣.ភាពវ័យឆ្លាត ទោះបីជា PSG ធ្លាក់ចេញពី Champions League នៅដំណាក់កាលដំបូង ប៉ុន្តែ Messi នៅតែស៊ុតបញ្ចូលទីបាន ៣៨គ្រាប់ និង Assist ២៥លើក។ នៅគ្រប់ការប្រកួតទាំងអស់ ដោយជួយអោយ PSG អាចការពារតំណែងជើងឯក Ligue-១ បានដោយគ្មានការសង្ស័យឡើយ។
៤.ខកខានរគ្រាប់បាល់សម្រាប់ព្រឹត្តិការណ៍ប្រកួតសំខាន់ៗ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Haaland បានខកខានរកគ្រាប់បាល់ និង បន្តទៅវគ្គផ្តាច់ព្រ័ត្រ UCL ខណៈមិនរួមក្រុមគឺ Rodri ដែលជាវីរបុរស និងបានឈ្នះពាន Champion League Player of The Season ជំនួសខ្លួនផងដែរ។
៥.Man.CIty បង្ហាញទម្រង់លេងជាក្រុម Pep Guardiola តែងតែបង្វឹកអោយក្រុមរបស់ខ្លួនលេងដោយសាមគ្គីភាព និង មិនគិតពីកីឡាករលំដាប់ពិភពលោកក្នុងចំណោមពួកគេទេ។ គ្រាប់បាល់ចំនួន ៥២គ្រាប់របស់ Haaland ជាកិច្ចខិតខំប្រឹងប្រែងរបស់គាត់នៅតំបន់ប្រយុទ្ធ។ ប៉ុន្តែមិត្តរួមក្រុមរបស់គាត់បានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យនេះហើយជាពិសេសនោះគឺ Kevin De Bruyne តែម្តងដែលតែងតែ Assist គ្រាប់បាល់អោយ Haaland ជានិច្ចជាកាល។