កម្ពុជា នឹងចំណាយទឹកប្រាក់បន្ថែមចំនួន ៧លានដុល្លារអាមេរិក ទៅលើទឹកប្រាក់ចំណាយចាស់ ១២៤លានដុល្លារអាមេរិក សម្រាប់រៀបចំព្រឹត្ដិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២, នេះបើយោងតាមប្រសាស៍របស់សម្ដេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន។
ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលក្នុងវត្តព្រះបារមីវង្កតបុរី (វត្តតាំងក្រសាំង) នាព្រឹកនេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ បានលើកឡើងថា
កីឡាករកីឡាការិនីបរទេស ដែលមកប្រកួតនៅស៊ីហ្គេម និងប៉ារ៉ាហ្គេមលើកនេះ កម្ពុជា មិនតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់ ៥០ដុល្លារក្នុងមួយថៃ្ងនោះទេ ពោលគឺប្រកាសផ្គត់ផ្គង់រហូតដល់ចប់ព្រឹត្ដិការណ៍តែម្ដង។
ដូច្នេះទឹកប្រាក់ចំណាយសរុបសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម គឺមានចំនួន ១៣១ លានដុល្លារអាមេរិក ក្នុងការចំណាយសរុប៕