ផែនការណ៍ដែលរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតដាក់ចិត្តចាយលុយធំជាមួយវិស័យបាល់ទាត់ គិតមកទល់ពេលនេះ គឺសម្រេចបានមួយផ្នែកហើយសម្រាប់ដំណាក់កាលដំបូង ពាក់ព័ន្ធការច្របាច់បញ្ចូលគ្នា ចេញជាឈុត Saudi Pro League All Star។
អ្នកចាំទី Edouard Mendy – ជាសមាជិករបស់ក្លឹប Al-Ahli ដែលបានថ្ពក់ចេញពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃ ១៨,៥ លានអឺរ៉ូកាលពីខែមុន។ អាយុក៏មិនជាចាស់ពេក រីឯគុណភាពក៏មិនទាន់ជាធ្លាក់ខ្លាំង សមល្មមនឹងបំពេញក្នុងតំណែងដៃទីមួយល្អបំផុតប្រចាំលីគ។
ខ្សែការពារកណ្ដាល Fabinho – កីឡាករលេងពហុជំនាញ ធ្លាប់ឈរជើងឲ្យ Liverpool ថ្មីថ្មោងបានផ្ទេរមកចុះចូលនៅ Al Ittihad។ យ៉ាងណាក្នុងទម្រង់មួយនេះ កីឡាករប្រេស៊ីលគួរតែដាក់ទៅក្នុងតំណែង CB ឬការពារកណ្តាល។
ខ្សែការពារកណ្តាល Kalidou Koulibaly – ចំ Role ហ្សីនរបស់រនាំងយក្សសេណេហ្គាល់នេះហើយ ក្នុងនាមតំណាងឲ្យតារាឆ្នើមមួយរូបចេញពីក្លឹប Al-Hilal។ គួរបញ្ជាក់ថា Koulibaly ត្រូវបាន Chelsea លក់ដំណាលគ្នានឹងកីឡាករប៉ុន្មានរូបទៀត ជាមួយតម្លៃ ២៣ លានអឺរ៉ូ។
ខ្សែការពារកណ្តាល Alex Telles – តំណែងហ្សីនរបស់គេ គឺការពារស្លាបឆ្វេង តែជាមួយឈុតការពារ ៣ អតីតសមាជិក Man United តម្រូវមកលេងជា CB តែនៅផ្នែកខាងឆ្វេងដដែល។ បញ្ជាក់ឲ្យដឹង សព្វថ្ងៃគេកំពុងបម្រើអាជីពឲ្យក្លឹប Al-Nassr។
ខ្សែបម្រើស្លាបស្តាំ Riyad Mahrez – បន្តមកសមាជិករបស់ Al-Ahli មួយរូបទៀត ដែលទើបថ្ពក់ចេញពី Man City នៅតម្លៃ ៣៥ លាន។ នេះកីឡាករសញ្ជាតិអាល់ហ្សេរី អាចលេងផ្នែកខាងស្តាំបានយ៉ាងល្អ ទោះត្រូវទម្លាក់មកក្រោមប្រយុទ្ធបន្តិច។
ខ្សែបម្រើកណ្តាល Sergej-Milinkovic Savic និង N’Golo Kante – រាប់បានជាខ្លាចាស់ពោរពេញដោយបទពិសោធន៍ដូចគ្នា នៅតំបន់ស្នូល ហើយជឿថា កីឡាករស៊ែប៊ីរបស់ Al Hilal នឹងអាចសហការបានយ៉ាងល្អ ជាមួយតារាឆ្នើមបារាំងនៃក្លឹប Al Ittihad។
ខ្សែបម្រើស្លាបឆ្វេង Sadio Mane – អាចសហការជាដាវញីឈ្មោល នៅបម្រើស្លាបសងខាងជាមួយ Mahrez ខណៈកីឡាករសេណេហ្គាល់របស់ក្លឹប Al Nassr យើងរុញមកផ្នែកខាងឆ្វេង។
ខ្សែប្រយុទ្ធស្លាបស្តាំ Roberto Firmino – ប្រយុទ្ធខាងលើបីពេញសាច់ល្អណាស់ នេះយើងជ្រើសយកតារាឆ្នើមរបស់ក្លឹប Al Ahli មកបំពេញនៅប្រព័ន្ធសម្រុកផ្នែកខាងស្តាំ។
ខ្សែប្រយុទ្ធស្លាបឆ្វេង Cristiano Ronaldo – ចំជា Role ហ្សីន Role ពិឃាដរបស់ខ្លាកំណាចព័រទុយហ្គាល់មួយទំហឹង ដ្បិតសព្វថ្ងៃកំពុងលេងឲ្យ Al Nassr នៅប្រយុទ្ធប្រអប់ តែបើរៀបជាឈុត All Star, Ronaldo គួរញាត់ចូល LW គឺល្អបំផុត។
ខ្សែប្រយុទ្ធប្រអប់ Karim Benzema – អ្នកបញ្ចប់ទីល្អបំផុតសព្វថ្ងៃ គួរតែជាកីឡាករបារាំងរបស់ក្លឹប Al-Ittihad ដ្បិតអីការផ្ទេរចូលថ្មីថ្មោង នៅ ៤ ប្រកួត ក៏អាចរកបាន ៣ គ្រាប់និង Assist ១ ផងដែរ។ សរុបមកជាមួយការប្រើឈុត Saudi All Star មួយនេះ តើមតិរបស់បងប្អូនជឿថាគីឡូក្លឹបនៅអឺរ៉ុបមួយណាដែរ ទើបអាចបំបាក់ពួកគេបាន?