យោងតាមប្រភពបានអោយដឹងថា៖ កីឡាករ Karim Benzema បានចូលរួមជាមួយម្ចាស់ជើងឯកអារ៉ាប៊ីសាអូឌីត Al-Ittihad ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកិច្ចសន្យារបស់ក្លឹបអធិរាជស Real Madrid ផុតកំណត់។
Benzema គាត់បាននិយាយលាទៅកាន់ Real Madrid និង អ្នកគាំទ្ររបស់ខ្លួនកាលពីថ្ងៃអង្គារទី៦ ខែមិថុនា កន្លងទៅ។ ឥឡូវនេះគាត់ត្រូវបានគេបង្ហាញថាគាត់ជាកីឡាកររបស់ Al-Ittihad ជាផ្លូវការហើយ។
កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសសម្រាប់មួយឆ្នាំបន្ថែមទៀត ដែលគាត់ទទួលបានទឹកប្រាក់ ២០០ លានអឺរ៉ូ ស្មើរនឹង(២១៣ លានដុល្លារ)។