ផ្លូវការហើយ៖ Chelsea បានចុះហត្ថលេខាលើខ្សែបម្រើ Caicedo ក្នុងតម្លៃផ្ទេរ ១១៥លានផោន ខណៈកុងត្រាដល់ឆ្នាំ ២០៣១

ខែ​សីហា 15, 2023

-តម្លៃផ្ទេរ ១១៥លានផោន ឬស្មើនឹង ១៤៦លានដុល្លារ នឹងត្រូវផ្តល់ឲ្យក្លឹប Brighton តម្លៃផ្ទេរដ៏ធំសម្បើមនេះបានបំបែកកំណត់ត្រានៅអង់គ្លេស។

-កិច្ចសន្យាកុងត្រារហូតដល់ ខែមិថុនា ឆ្នាំ ២០៣១ ជាមួយនឹងជម្រើសរហូតដល់ឆ្នាំ ២០៣២។

-Caicedo បានបញ្ចប់ផ្នែកសំខាន់នៃការធ្វើតេស្តវេជ្ជសាស្រ្តរួចរាល់។

-Liverpool ខកចិត្ត បន្ទាប់ពីក្លឹបស្ទើតែនាំយកបានខ្សែបម្រើរូបនេះ ជាផ្លូវការទៅហើយកាលពីសប្តាហ៍មុន ដែលភាគីក្លឹបបានយល់ព្រមទាំងសងខាង ខណៈសាមីខ្លួនចង់ចូលរួមជាមួយតោខៀវជាជាងហង្សក្រហម។

-Caicedo បានចូលរួមជាមួយ Brighton ក្នុងតម្លៃ ៤លានផោន ក្នុងខែកុម្ភៈ ឆ្នាំ ២០២១៕