ផ្ទុះការចាប់អារម្មណ៍! ស្អាតហើយពូកែទៀត កីឡាការិនីវាយសី រស់ សុមនា ដណ្តើមបានមេដាយមាសជូនជាតិ…

ខែ​ឧសភា 12, 2023

រូបភាពជាច្រើនសន្លឹករបស់កីឡាការិនីវ័យក្មេងផ្នែកកីឡាវាយសី រស់ សុមនា កំពុងតែត្រូវបានបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបន្តចែករំលែកគ្នាព្រោងព្រាត ក្រោយពីស្រីស្អាតរូបនេះដណ្ដើមបានមេដៃមាសក្នុងវិញ្ញាសាប្រកួតវាយសីគូចម្រុះកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ។

ក្រៅពីសមត្ថភាព អាចដណ្ដើមបានមេដាយមាសជូនជាតិមាតុភូមិហើយ ស្រីស្រស់រូបនេះក៏មានសម្រស់ស្រស់ស្អាត ធ្វើឱ្យទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។

មិនត្រឹមតែពូកែផ្នែកកីឡាវាយសី កីឡាការិនីរូបនេះក៏ពូកែផ្នែកដើរម៉ូដដែរ ហើយបច្ចុប្បន្ននេះនាងក៏ជាបេក្ខភាពប្រកួតដ៏លេចធ្លោម្នាក់ក្នុងកម្មវិធី Miss Teen Cambodia 2023 ដែលត្រៀមប្រកួតនាពេលឆាប់ៗខាងមុខនេះ។

ងាកមកមើលមហាជនខ្មែរវិញ ក្រោយស្រីស្រស់រាងតូចច្រឡឹង រស់ សុមនា ទទួលបានមេដាយ ម្នាក់ៗហាក់មានសេចក្តីរំភើបចំពោះនាងខ្លាំងណាស់៕