ប្លែកមែនលោកតាម្នាក់នេះ! ពិសា តែគ្រឿងកំប៉ុង ជំនួស អាហារ អស់ រយៈពេល 17 ឆ្នាំដោយសារតែ…

ខែ​ឧសភា 20, 2023

លោកតា Gholamreza Ardeshiri (កូឡាមរីសា អាដាសសារ៉ី) អាយុ 58 ឆ្នាំ សព្វថ្ងៃនេះគាត រស់បាន ដោយសារ Pepsi និង Coca-Cola ក្នុង រយៈពេល 17 ឆ្នាំ កន្លងមកហើយ ដោយសារតែគាតមានជំងឺម្យងគឺ ឱ្យតែ ឃើញ អាហារ គឺ គាត់ រកកល ក្អួត ធ្វើអោយគាតបាត់បង់ចំណង់អាហារ។

ពោល រឿងរ៉ាវ នេះបានចាប់ផ្ដើម កាលពី យប់ មួយ ក្នុង ឆ្នាំ 2006 នៅពេល លោកតា Shiri ក្រោក ពី សម្រាន្ត ស្រាប់ តែមាន អ្វី ចម្លែក នៅក្នុង មាត់ ដែល មិនអាច បំបាត់ចោល បាន។

លោកតាបញ្ជាក់ថាគាតមាន អារម្មណ៍ ដូចជា មាន សក់ នៅក្នុង អណ្ដាត។ គាតបានធ្វើ គ្រប់យ៉ាង ប៉ុន្តែ មិនអាច បំបាត់ វា ចោល អារម្មណ៍ នេះ ពិតជា ផ្ដេសផ្ដាស និង ពិបាក ពន្យល់»។

នេះជាមូលហេតុដែលធ្វើអោយលោកតា Shiri ឈប់ ទទួលទាន អាហារ។

លោកតា បាន ទៅជួប ពេទ្យ ស្ទើរ គ្រប់ ជំនាញ! ប៉ុន្តែ បញ្ហា នៅតែ មិនអាច ដោះស្រាយបាន។

ចុងក្រោយលោកតាក៏សម្រេច ចិត្ត ទទួល ទាន ភេសជ្ជៈ កំប៉ុង ជំនួស ការទទួល ទាន អាហារ។

លោកតា Shiri បន្តរទៀតថា៖ លើកដំបូង ដែល គាត់ ពិសា ភេសជ្ជៈ កំ ប៉ុន គាត់ មាន អារម្មណ៍ ថា មាន កម្លាំងភ្លាមៗ ហើយក៏ សម្រេចចិត្ត ពិសា វា ជំនួស អាហាររហូតមក។

គ្រួសារ របស់លោកតា Shiri បាន ប្រាប់ថា ពួកគេ មិន បរិភោគ អាហារ នៅ ចំពោះមុខ លោកតា Shiri ឡើយ

ព្រោះថា រាល់ ពេលដែល គាត់ បានឃើញ អាហារ គាត់ តែងតែ រកកល ក្អួត។

ជា រៀងរាល់ថ្ងៃ លោកតា Shiri ពិសា ភេសជ្ជៈ បី ដបធំៗ និង បាន អះអាងថា មិន ដែលមាន អារម្មណ៍ ថា ឃ្លាន នោះទេ។

ចាប់តាំងពី មាន ទម្លាប់ នេះ មក គាត់ ស្រក ទម្ងន់អស់ 32 គីឡូក្រាម ហើយក៏ មិន ដែល មាន បញ្ហា សុខភាព ធ្ងន់ធ្ងរ អ្វី ឡើយ អស់ រយៈពេល 17 ឆ្នាំ កន្លងទៅ៕