ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបន្តធ្វើឡើងនៅទីក្រុងTagaytay ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៧ ខែមីនា ដោយមានការចូលរួមរត់ដង្ហែពីសំណាក់លោកផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំហ្វីលីពីន លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) និងអត្តពលិកល្បីៗរបស់ហ្វីលីពីនជាច្រើនរូបទៀត។
លោក ហោ សារុន បេសកជនពិសេស តំណាង CAMSOC បានដឹកនាំរៀបចំរត់ដង្ហែភ្លើងគប់នៅទីក្រុង Tagaytay នៅវេលាម៉ោង ៧ព្រឹក នៅហ្វីលីពីន [ម៉ោង ៦ព្រឹកនៅកម្ពុជា]។ ពិធីរត់នេះ មានការចូលរួមពីសំណាក់លោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំហ្វីលីពីន, លោក Abraham Tolentino ប្រធាន POC, លោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន និងអត្តពលិកតំណាងប្រភេទកីឡារបស់ហ្វីពីនជាច្រើនរូបទៀត។
ពិធីរត់ដង្ហែភ្លើងគប់នៅទឹកដីហ្វីលីពីននេះ មានចម្ងាយផ្លូវប្រមាណ ៣គីឡូម៉ែត្រ ដោយអ្នកចូលរួមដែលជាអ្នកមុខអ្នកការខាងលើ ត្រូវរត់បណ្ដាក់គ្នាក្នុងចំនួន១៥ទីតាំងផ្សេងគ្នា។
ទាំង១៥ទីតាំង ត្រូវបញ្ជូនដោយ៖
១- គប់ភ្លើង ត្រូវផ្តើមមុនគេដោយ ហោ សារុន រួចប្រគល់ជូន លោក ផន ពៅ
២- លោក ផន ពៅ ប្រគល់ជូន លោក Abraham Tolentino ប្រធានអូឡាំពិកហ្វីលីពីន
៣- លោក Abraham Tolentino ប្រគល់ជូន លោក Michael Barredo ប្រធានប៉ារ៉ាឡាំពិកហ្វីលីពីន
៤- លោក Michael Barredo ប្រគល់ជូន អត្តពលិកឃីកបុកស៊ីងហ្វីលីពីន Renalyn Dacquel, Jean Claude Saclag, Gina Iniong-Araos
៥- អត្តពលិកឃីកបុកស៊ីង ប្រគល់ជូន អត្តពលិកប្រដាល់សាកល Roger Lando, Josie Gabuco
៦- អត្តពលិកប្រដាល់សាកល ប្រគល់ជូន អត្តពលិកតេក្វាន់ដូ Leila Delo, Baby Jessica Canabal, Samuel Morrison.
៧- អត្តពលិកតេក្វាន់ដូ ប្រគល់ជូន អត្តពលិកតេក្វាន់ដូ Josep Chua, Kurk
៨- អត្តពលិកតេក្វាន់ដូ ប្រគល់ជូន អត្តពលិកជឺជីតស៊ូ Harvery Navarro
៩- អត្តពលិកជឺជីតស៊ូ ប្រគល់ជូន ក្រុមអត្តពលិកប្រណាំងទោចក្រយាន ក្រុម១ Jermyn Prado
១០- ក្រុមអត្តពលិកប្រណាំងទោចក្រយាន ក្រុម១ ប្រគល់ជូន ក្រុមអត្តពលិកប្រណាំងទោចក្រយាន ក្រុម២
១១- ក្រុមអត្តពលិកប្រណាំងទោចក្រយាន ក្រុម២ ប្រគល់ជូន ក្រុមអត្តពលិកប្រណាំងទោចក្រយាន ក្រុម៣ Patrick Bren Coo
១២- ក្រុម Patrick Bren Coo ប្រគល់ជូន កីឡាការិនីបាល់ទាត់ Hali Long (ប្រធានក្រុម)
១៣- កីឡាការិនីបាល់ទាត់ Hali Long ប្រគល់ជូន នាយបេសកកម្ម Chito Loyzaga
១៤- Chito Loyzaga
១៥- ជាការរត់ចំណុចបញ្ចប់។
ហ្វីលីពីន ជាប្រទេសទីពីរក្នុងចំណោមប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលពិធីហែភ្លើងគប់ស៊ីហ្គេម បន្ទាប់ពីវៀតណាម។ ព្រុយណេ ជាប្រទេសទី៣បន្ទាប់ពីហ្វីលីពីន ដែលត្រូវទទួលភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នេះ៕