ប្រធានក្លឹប Al-Hilal ធ្វើរឿងមួយនេះដាក់កីឡាករបន្ទាប់ពីយកឈ្នះក្លឹប Al-Nassr

ខែ​ធ្នូ 4, 2023

កីឡាកររបស់ក្លឹប Al-Hilal ត្រូវបានគេរាយការណ៍ថានិងទទួលបានលុយចំនួន 20000 ផោនពីប្រធានក្លឹប បន្ទាប់ពីពួកគេបានលេងឈ្នះក្លឹប Al-Nassr ដោយលទ្ធផល 3-0 ក្នុងជំនួប Riyadh Derby កាលពីថ្ងៃសុក្រកន្លងទៅ។

ការបង្ហាញទម្រង់លេងបានយ៉ាងល្អរបស់ក្រុមម្ចាស់ផ្ទះបានធ្វើឲ្យក្លឹប Al-Hilal រក្សាភាពមិនដែលចាញ់សោះចំនួន 15 ប្រកួតនៅក្នុងក្របខ័ណ្ឌ Saudi Pro League នៅរដូវកាលនេះ។ 03 គ្រាប់នៅក្នុងការប្រកួតនោះរបស់ Al-Hilal រកបានដោយកីឡាករ 02 រូបរួមមានមួយគ្រាប់ជារបស់កីឡាករ Milinkovic-Savic នៅនាទីទី 64 និង 02 គ្រាប់ទៀតរកបានដោយកីឡាករ Mitrovic នៅនាទីទី 89 និង 90+2 ខណៈដែលខាងក្លឹប Al-Nassr ក៏រកបានមួយគ្រាប់មកវិញដែលដោយកីឡាករ Cristiano Ronaldo ប៉ុន្តែត្រូវបានលុបចោលវិញដោយសារតែគ្រាប់បាល់នោះស្ថិតក្នុងជំហរ Offside 

តាមរយៈជ័យជំនះនេះបានធ្វើឲ្យក្លឹប Al-Hilal បន្តឈរនៅចំណាត់ថ្នាក់លេខមួយដដែល ដោយមាន 07 ពិន្ទុដាច់ក្រុមលេខពីរ Al-Nassr និងទទួលបានលុយក្នុងម្នាក់ចំនួន 20000 ផោនពីប្រធានក្លឹបលោក Fahad Bin Nafe