ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានចាប់ផ្តើមរកបានគ្រាប់បាល់នៅលីគអាល្លឺម៉ង់ ជាមួយការស៊ុតបាន ១គ្រាប់ដំបូងជួយក្រុម Bayern Munich យកឈ្នះក្រុម Werder Bremen ៤-០ នៃសប្តាហ៍ទី១ ក្នុងលីគ Bundesliga ២០២៣/២៤ បណ្តោះអាសន្ន។
ក្រុមដឹកនាំដោយលោក Thomas Tuchel បានឡើងឈរកំពូលតារាងលីគដោយរកបាន ៣ពិន្ទុដំបូង នាមជាក្រុមការពារតំណែងជើងឯកលីគ ១១លើកចុងក្រោយមកនេះ ជាមួយជ័យជម្នះ ៤-០ ខ្សែប្រយុទ្ធឆ្នើម Harry Kane រកបាននៅនាទី៧៤ ក្រោយពេលបានបង្កើតឱកាលគ្រាប់ស៊ុតឲ្យមិត្តរួមក្រុម Leroy Sane ធ្វើបានការនាំមុននៅនាទី៤ ដ្បិត Sane ក៏បន្តនាទី៩០ ផងដែរ ហើយកីឡាករ Mathys Tel ក៏រកបាននៅនាទី៩០+៤។
គួរបញ្ជាក់ផងថា នេះជា ១គ្រាប់ដំបូងរបស់ Harry Kane ដែលស៊ុតបាននៅលីគអាល្លឺម៉ង់ Bundesliga ក្រោយផ្ទេរចេញពីក្លិបបាល់ទាត់អាជីព Tottenham Hotspur នាទីផ្សារដោះដូររដូវក្តៅនេះ ខណៈប្រកួតទី២ របស់ក្លិប Bayern Munich ត្រូវប៉ះក្រុម Augsburg នៃការប្រជែងរក ៣ពិន្ទុបន្តទៀត៕