បរទេស៖ ខ្សែការពារកូឡុំប៊ី Andrés Escobar ត្រូវបានគេធ្វើឃាតដោយក្រុមជួនដូរគ្រឿងញៀន Medellín ក្នុងខែកក្កដា ឆ្នាំ 1994 បន្ទាប់ពីកីឡាកររូបនេះបានស៊ុតបញ្ចូលទីខ្លួនឯងទល់នឹងសហរដ្ឋអាមេរិក ដែលនាំទៅដល់ការធ្លាក់ចេញពី World Cup ។
បន្ទាប់ពីការប្រកួតរូបគេត្រូវបានភ្នាក់ងារផ្ទាល់ខ្លួន និងមនុស្សជុំវិញព្យាយាមហាមឃាត់កុំរូបគេចេញក្រៅដរាបរឿងរ៉ាវមិនស្ងាត់នោះ ប៉ុន្តេ Escobar នៅតែចចេះ ដោយរូបគេបានអះអាងថា វានឹងមានការស្លាប់ឡើយក្នុងពិភពបាល់ទាត់ ។ បន្ទាប់ពីរូបគេបាននិយាយឃ្លាទាំងនេះ រយៈត្រឹមតែពីរបីសប្តាហ៍ក្រោយមករូបគេក៏ត្រូវបានគេប្រកាសថា ស្លាប់ ដោយការធ្វើលួចឃាតពីឃាតករ ។
របាយការណ៍បានអះអាងថា ឃាតករបានស្រែកថា “Goal” [ចូល] បន្ទាប់ពីពួកគេបាញ់គ្រាប់ទី៦ទៅកីឡាករូបនេះ ដោយសរុបទៅប៉ូល្លីសបានរកឃើញគ្រាប់ចំនួន១២លើខ្លួនរបស់ Andres Escobar ។
សូមទស្សនាវីដេអូខាងក្រោមនេះ