គេហទំព័រ The Mirror បានចុះផ្សាយថាកំពុងពិចារណាផ្លាស់ប្តូរលក្ខខណ្ឌទិញផ្តាច់កុងត្រាតម្លៃ១៧៥,៥ លានផោន ស្មើនិង (២០០លានយូរ៉ូ)សម្រាប់ខ្សែប្រយុទ្ធឆ្នើម Erling Haaland បន្ទាប់ពីក្លឹប យក្សដែលជាគូប្រជែងដ៏ធមពីរគឺ Real Madrid និង Barcelona បានបង្ហាញការចាប់អារម្មណ៏ចង់បានទៅរួមក្រុម។គួរបញ្ជាក់ថា Erling Haaland បានផ្ទេរពី Dortmund មកទឹកដី Etihad ចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ និងត្រូវបានក្លឹបកំពូលៗនៅអឺរ៉ុបជាច្រើនដាក់គោលដៅចង់បាន ក្រោយបំបែក កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងរដូវកាលដំបូង២០២២-២០២៣ គឺបាន ៥២គ្រាប់។
Manchester City to offer Erling Haaland new contract to remove £150m release clause – Football Today
ប្រភពខាងលើបន្តថាៈ ក្រុមលោក Pep Guadiola កំពុងពិចារណាកែប្រែតម្លៃខ្លួនខាងលើ ក្រោយពីឪពុករបស់ Haaland បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ខ្សែប្រយុទ្ធរូបនេះនឹងលេងឱ្យ Man City ត្រឹមតែរយៈពេល ៣ ទៅ ៤ ឆ្នាំយ៉ាងយូរបំផុត។ដូច្នេះហើយទើបក្លឹបជើងឯក ៣កម្មវិធីកាលពីរដូវកាលចាស់ ចង់លួងលោមចិត្ត និងផ្តល់កុងត្រាថ្មីបន្ថែមទៀត។ដូច្នេះជាលទ្ធផល Man. City ត្រៀមផ្តល់អោយ Haaland នូវកុងត្រាថ្មីដើម្បីរារាំងក្រុមដែលមានសក្តានុពល ផ្ទេរយករូបគេបានទៅរួមក្រុមនោះ។