បរទេស៖ កីឡាករល្បីៗជាច្រើននៅក្នុងបាល់ទាត់អឺរ៉ុបបានផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែពួកគេសម្រេចជ្រើសរើសទីកន្លែងផ្សេងដើម្បីស្នាក់នៅជំនួសវិញ។ Saudi Pro League បង្ហាញមុខមាត់ទៅកាន់ពិភពលោក ដោយបានផ្តល់ប្រាក់ឈ្នួលរាប់លានដល់កីឡាករល្បីៗជាច្រើន។
Cristiano Ronaldo គឺបានបញ្ចប់ការចុះកិច្ចសន្យាតម្លៃ 173 លានផោនក្នុងមួយឆ្នាំសម្រាប់ក្រុម Al Nassr។ ក្រោយមកទៀត Karim Benzema, N’Golo Kante, Ruben Neves, Kalidou Koulibaly, Marcelo Brozovic, Sergej Milinkovic Savic និង Roberto Firmino ក្លាយជាកីឡាករបន្តបន្ទាប់ទៀតដែលបានផ្ទេរទៅកាន់ប្រទេសអារ៉ាប់។
សម្រាប់កីឡាករមូស្លីមមិនមែនជាបញ្ហាសម្រាប់ពួកគេទេក្នុងការសម្របខ្លួននៅរស់នៅទីនោះ ប៉ុន្តែបើតាម Daily Mail កីឡាករមួយចំនួនគឺមិនអាចសម្របខ្លួននៅទីនោះបានឡើយ ដោយពួកគេសម្រេចចិត្តជ្រើសរើសទីតាំងផ្សេងៗ ដើម្បីរស់នៅវិញ។
ផ្ទុយទៅវិញ វាត្រូវបានគេគិតថា ប្រទេសជិតខាងបារ៉ែនដែលមានប្រជាជនប្រហែល 1.46 លាននាក់ គិតតាមទិន្នន័យពីឆ្នាំ 2021 គឺជា ចំណុចដែលទាក់ទាញ ហើយបានលេចចេញជាលំនៅដ្ឋានអចិន្ត្រៃយ៍សម្រាប់កីឡាករ សាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធរបស់ពួកគេ។