ទើបផ្តួល Man.Utd ហើយ! Newcastle ចាប់អារម្មណ៏កីឡាករបិសាចក្រហមភ្លាម និងវីរបុរស Chelsea ភ្លែត

ខែ​វិច្ឆិកា 3, 2023

Newcastle United បានបង្ហាញការចាប់អារម្មណ៏ចង់ចុះហត្ថលេខានាំយកកីឡាករខ្សែបម្រើ Scott McTominay របស់ក្រុមបិសាចក្រហម Man. United និងខ្សែបម្រើ N’Golo Kante របស់ក្លឹប Al-Ittihad ដែលបានចាកចេញពី Chelsea កាលពីដើមខែកក្កដាកន្លងទៅខណៈក្រុមសារិកាព្រៃចង់នាំយកពួកគេមកកាន់ទឹកដីSt.James Park នៅខែមករាខាងមុខនេះ។ គួរបញ្ជាក់ថា Newcastle បានបង្ហាញវត្តមានលេងនៅក្របខណ្ឌ UCLក្រោយអវត្តមាន ២១ឆ្នាំ ខណៈបច្ចុប្បន្នក្រុមបានបាត់បង់កីឡាករ ខ្សែបម្រើ Sandro Tonali ដោយជាប់បម្រាម១០ខែលើបទចោតប្រកាន់លេងល្បែងភ្នាល់។