តោះ!មកស្គាល់កីឡាករបាល់ទាត់ដែលតែតបញ្ចូលទីបានច្រើនបំផុតទាំង៤រូប

ខែ​សីហា 7, 2023

សមត្ថភាពក្នុងការរកគ្រាប់បាល់របស់កីឡាករបាល់ទាត់ក្រៅពីការប្រើប្រាស់ជើងគឺការតែតបញ្ចូលទី ដោយប្រើក្បាលគឺជាបច្ចេកទេសដ៍ពិសេសមួយ ដើម្បីកសាងប្រវត្តិសាស្រ្ត ។

វាជាជំនាញដែលទាមទារការប្រើប្រាស់ល្បឿន និងពេលវេលា ការព្យយាមសម្របខ្លួន ពិសេសនោះគឺ ការវាយឆ្មក់ លើ គូបដិបក្សពេលមានលើកបាល់ចេញរបស់ដៃគូពីស្លាបខាងឆ្វេង រឺខាងស្តាំ រឺការបញ្ជូនបាល់ពីសំណាក់មិត្តរួមក្រុមឆ្លងកាត់ រនាំងចូលមកក្នុង ប្រអប់ តែម្តង។

ខាងក្រោមនេះជាកំពូលកីឡាករបាល់ទាត់ទាំង៤រូបបង្កើតកំនត់ត្រាតែតបញ្ចូលទីបានច្រើនបំផុត

១.Pele អធិរាជបាល់ទាត់ដែលបានជួយអោយប្រេស៊ីលលើកពាន World Cup ៣សម័យកាលរូបនេះមានបច្ចេកទេសនិងសមត្ថភាពរកគ្រាប់បាល់ បានល្អ បំផុតក្នុងអាជីពដោយធ្លាប់តែតបញ្ចូលទីគូប្រកួតបានរហូតដល់ទៅ១២៤គ្រាប់ឯណោះ។

២. Carlos Alonso Gonzalez ទោះបីជាមានកម្ពស់មិនអំណោយផលបំផុតត្រឹមតែ១ម៉ែត្រ.៧៥សង់ទីម៉ែត្រ ប៉ុន្តែអតីតខ្សែប្រយុទ្ធReal Madrid រូបនេះបានប្រើបច្ចេកទេសតែត បញ្ចូលទីបាន រហូតដល់ទៅ១២៥គ្រាប់ឯណោះក្នុងអាជីព។

៣.Gerd Muller អតីតខ្សែប្រយុទ្ធអន្តរជាតិអាឡឺម៉ង់ និងជាវីរបុរសក្រុម Bayern Munich រូបនេះក៏មិនខុសពីកីឡាករGonzalezដែរគឺរូបគេមានកំពស់ ១ម៉ែត្រ៧៦ សង់ទីម៉ែត្រ ប៉ុន្តែរូបគេមាន បច្ចេកទេសលោតបានខ្ពស់និងតែតបញ្ចូលទីបានរហូតដល់ទៅ១៤៤គ្រាប់ឯណោះ។

៤.Cristiano Ronaldo កាពីតែនក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៨ឆ្នាំ និង ជាជ័យលាភីពានបាល់មាស៥សម័យរូបនេះជាកីឡាករដែលអាចបញ្ចប់ទី គូបដិបក្សដោយ ការតែត បញ្ចូលទី បានរហូតដល់ទៅ១៤៥គ្រាប់ឯណោះក្នុងប្រវត្តិសាស្រ្ត។