Lionel Messi ទើបតែបញ្ចប់ការផ្ទេររបស់ខ្លួនទៅកាន់ក្លឹប Inter Miami របស់ប្រទេសអាមេរិក ដោយគ្មានតម្លៃ ខ្លួន ដោយរូបគេនឹងអាចរកបាន៤០លានដុល្លាក្នុងមួយរដូវកាលនៅទីនោះ។
យ៉ាងណាមិញ ក្លឹបអារ៉ាប់ប៊ីសាអូឌីត ក៏បានដាក់សំណើរផ្លូវការណ៍ទៅខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះផងដែរ ដោយមានតម្លៃកប់ពពក គឺដល់ទៅ ៥៤៨លានដុល្លា ក្នុងមួយរដូវកាល តម្លៃខុសគ្នាដូចមេឃនិងដី បើប្រៀបធៀបនឹងអ្វីដែលគាត់ទទួលបានពី Inter Miami ។
យ៉ាងណាមិញ អំឡុងកិច្ចសម្ភាហ៍របស់ Cristiano Ronaldo នៅទីក្រុង Madrid កាលពីយប់មិញមានអ្នកសារព័ត៍មានម្នាក់ចោទសួរ Ronaldoថា៖ តើអ្នក់គិតយ៉ាងណាចំពោះអនាគត ឬក៏ទីតាំងបន្ទាប់របស់ Lionel Messi ។
Ronaldo បានឆ្លើយតបថា៖ «ខ្ញុំមិនចង់និយាយអំពីបាល់ទាត់ទេ។ កីឡាករទាំងអស់ដែលចង់មក [អារ៉ាប់] ត្រូវបានស្វាគមន៍។ គ្មានបញ្ហាអ្វីជាមួយលីកមួយនេះទេ។»