Luka Modric ត្រូវបានគេរាយការណ៍ថាចង់ចាកចេញពី Real Madrid ហើយបានបង្ហាញពីការសម្រេចចិត្តរបស់គាត់ទៅកាន់ប្រធានក្លឹបលោក Florentino Perez ។ ខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះគឺជាខ្សែបម្រើដ៏គួរឱ្យទុកចិត្តបំផុតរបស់លោក Carlo Ancelotti ក្នុងរដូវកាលនេះ ដោយបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន 51 ប្រកួត។ ទោះបីជាគាត់មានអាយុ 37 ឆ្នាំក៏ដោយ កីឡាករវ័យ 37 ឆ្នាំរូបនេះបានបង្ហាញថាគាត់នៅតែមានសមត្ថភាពលេងនៅកម្រិតកំពូល ។
កិច្ចសន្យារបស់ Modric នឹងផុតកំណត់នៅរដូវក្តៅនេះ ហើយមាន របាយការណ៍ជាច្រើនអះអាងថា គាត់អាចបន្តវាសម្រាប់រដូវកាលមួយទៀត។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ថ្មីៗនេះដោយ Ok Diario បានអោយដឹងថាគាត់បានសម្រេចចិត្តថាចង់ចាកចេញពី Santiago Bernabeu នៅរដូវក្តៅនេះ។ មួយវិញទៀតអតីត ខ្សែបម្រើ ក្រុម Tottenham Hotspur ជឿជាក់ថាពេលវេលាលេងរបស់គាត់នឹងត្រូវបានកាត់បន្ថយនៅរដូវកាលក្រោយបន្ទាប់ពីការមកដល់ដ៏មានសក្តានុពលរបស់ Jude Bellingham ។
លើសពីនេះទៅទៀត គាត់ត្រូវបានគេជឿថានឹងមានការផ្តល់ជូនចំនួន 120 លានអឺរ៉ូសម្រាប់រយៈពេល 3 រដូវកាលពីក្លឹបអារ៉ាប៊ីសាអូឌីត។ គួរអោយដឹងផងដែរថាកីឡាកររូបនេះគឺជាជើងខ្លាំងមួយរូបសម្រាប់ ក្រុមអធិរាជសហើយ ម្ចាស់ពាន Ballon d’Or ឆ្នាំ 2018 បានឈ្នះគ្រប់ពានរង្វាន់នៅក្នុងក្លឹបបាល់ទាត់ជាមួយ Real Madrid ផងដែរ។