ខ្សែបម្រើស្លាបរបស់ក្លឹប Barcelona កីឡាករ Raphinha បានបដិសេធអំពីការចាក់ចេញរបស់គាត់សម្រាប់ក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ Raphinha បានចូលរួមជាមួយក្រុម Barcelona ពីក្រុម Leeds កាលពីរដូវក្តៅមុនក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ 55 លានផោន។ កីឡាករប្រេស៊ីលរូបនេះមានការចាប់ផ្តើមមិនសូវបានល្អនោះទេក្នុងរដូវកាលនេះ ដោយមិនត្រូវបានជាប់ជាជម្រើសដំបូងសម្រាប់ក្លឹបអ្នកមានបុណ្យនោះទេ។
ប៉ុន្តែគាត់បានឈានដល់ជំហានមួយនៅក្នុងឆ្នាំ 2023 នេះដោយស៊ុតបញ្ជូលទីបានចំនួន 9 គ្រាប់ក្នុងការប្រកួត La Liga 16 លើកចុងក្រោយ ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាហិរញ្ញវត្ថុដែលកំពុងបន្តរបស់ Barcelona នឹងធ្វើឱ្យមានការលក់កីឡាករជាចាំបាច់ម្តងទៀត ដើម្បីបង្កើនដើមទុននៅមុនរដូវកាលក្រោយ ជាពិសេសជាមួយនឹងមហិច្ឆតាក្នុងការចុះហត្ថលេខាលើ Lionel Messi សារជាថ្មីម្ដងទៀត។
មួយវិញទៀតប្រភព Fanaticos Por Futebol បានផុតនៅលើ Instagram ដោយបាននិយាយថា Raphinha “យល់ព្រម” ទៅ Barcelona ស្តាប់ការផ្តល់ជូនរបស់ក្លឹប ហើយបានធ្វើអោយ Raphinha ឆ្លើយតបយ៉ាងខឹងសម្បារដោយផ្ទាល់ថា «នេះគឺជាការកុហក ហើយអ្នកណាដែលនិយាយនោះគឺជាអ្នកភូតភរ គ្មានព័ត៌មាន និងគ្មានវិជ្ជាជីវៈ»។ គួរអោយដឹងផងដែរថាការប្តេជ្ញាចិត្តរបស់ Raphinha ក្នុងការបន្តនៅ Barcelona គឺអាចអោយយើងដឹងថាគាំត់ចឹងបន្តស្នាក់នៅ Barcelona ។