តារាឆ្នើមម្នាក់របស់ Manchester United មានបំណងចង់ទៅ Borussia Dortmund

ខែ​មេសា 30, 2023
កីឡាករ Jadon Sancho មានការសប្បាយចិត្តផងនឹងមិនសប្បាយចិត្តផងចាប់តាំងពីគាត់បានមកដល់ទឹកដី Old Trafford ។ កីឡាកររូបនេះមានបំណងចង់ត្រលប់ទៅ Borussia Dortmund វិញក្នុងលក្ខខណ្ឌខ្ចីជើង នេះបើយោងតាម ​​Suddeutsche Zeitung  ។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយ Manchester United ពីក្រុមនៅអាល្លឺម៉ង់ក្នុងការផ្ទេរដោះដូរកាលពីរដូវក្តៅឆ្នាំ 2021 ប៉ុន្តែបានបរាជ័យក្នុងការលេងពុំសូវបានល្អជាមួយនឹងក្រុមបិសាចក្រហម។

មួយវិញទៀត Sancho បានខកចិត្តនឹងស្ថានភាពបច្ចុប្បន្ន ហើយចង់ត្រលប់ទៅអតីតក្រុមចាស់របស់គាត់វិញ ដើម្បីស្វែងរកភាពប្រសើរឡើងរបស់គាត់វិញ។ បន្ថែមពីនេះទៅទៀត អ្វីៗទំនងជាមិនប្រសើរឡើងក្នុងរដូវក្តៅនោះទេ ខណះពេលដែលក្រុម Manchester United ត្រូវបានគេរំពឹងថានឹងពង្រឹងការវាយប្រហាររបស់ពួកគេបន្ថែមទៀត។

គួរអោយដឹងផងដែរថាកីឡាករវ័យ 23 ឆ្នាំរូបនេះស្ថិតក្រោមកិច្ចសន្យារបស់គាត់ជាមួយនឹងក្លឹបបិសាចក្រហមរហូតដល់ឆ្នាំ 2026 ហើយបង្ហាញខ្លួនបាន 33 ដងក្នុងការប្រកួតនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានចំនួន 6 គ្រាប់ និង assist 2 ដង។