ឌឺសាហាវ! Ederson ធើ្វមុខយំដាក់អ្នកគាំទ្រ Arsenal ក្នុងជំនួបដែល Man City ឈ្នះយប់មិញ…

ខែ​មេសា 27, 2023

អ្នកចាំទី Ederson ត្រូវគេចាប់បានសកម្មភាពដែលរូបគេឌឺដងទៅកាន់អ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal ក្នុងការប្រកួតកាលពីយប់មិញនេះ។

City លត់ Arsenal ៤-១ ក្នុងក្របខណ្ឌ Premier League ធើ្វឲ្យក្រុមដឹកនាំដោយលោក Pep Guardiola គិតត្រឹមពេលនេះ មានពិន្ទុស្មើក្រុមដឹកនាំដោយលោក Mikel Arteta និងមានដល់ទៅ ២ប្រកួតក្នុងដៃថែមទៀត។

យ៉ាងណាក្ដី អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺអ្នកចាំទី Ederson បានបង្ហាញកាយវិការឌឺដងទៅកាន់អ្នកគាំទ្រ Arsenal ដែលទស្សនាពីក្រោយកន្លែងចាំទីរបស់គេ ដោយលើកដៃទាំងពីររបស់គេ ញីភ្នែក ប្រៀបដូចជាយំ និងបានសើចថែមទៀត៕ ប្រភព៖ Daily Mail