ដឹងថាឡើងភ្លាម Juventus ឌឺដង Man Utd ភ្លេត ក្រោយធ្លាក់យប់មមិញ ដោយបង្ហោះវីដេអូមួយនេះ…

ខែ​មេសា 21, 2023

ក្រុមសេះបង្កង់ Juventus បានធើ្វការបង្ហោះវីដេអូបែបត្រូលទៅកាន់ក្រុមបិសាចក្រហម Manchester United ក្រោយក្រុមយក្សអង់គ្លេសនេះ បានធ្លាក់ចេញពីពានរង្វាន់ UEFA Europa League កាលពីយប់មិញ។

Sevilla ជាថ្មីម្ដងទៀត នៅតែអាចទម្លាក់ Manchester United ចេញពីពានរង្វាន់ខាងលើ ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីជ័យជម្នះ ៣-0 ទៅលើពួកគេ ខណៈសរុបទាំងពីរជើង លទ្ធផល ៥-២។

ស្របពេលដែល Juventus ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមយក្សអ៊ីតាលីនេះ បានធើ្វជាវីដេអូបែបកំប្លែងមួយក្នុងបណ្ដាញសង្គម Tik Tok ឌឺដងទៅកាន់ United។

Juventus នឹងត្រូវប៉ះ Sevilla ខណៈ Roma ត្រូវជួប Leverkusen ក្នុងវគ្គ ៤ក្រុមចុងក្រោយ ពានរង្វាន់លំដាប់ទី២ របស់អឺរ៉ុបនេះ៕