(បរទេស)៖ យោងតាម Defensa Central បានឲ្យដឹងថា ក្លឹបយក្សបារាំង Paris Saint-Germain បានដាក់សំណើកុងត្រាគួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ខ្សែប្រយុទ្ធរបស់ខ្លួន Kylian Mbappe
ដែលមានតម្លៃ ១ពាន់លានអឺរ៉ូ ឬ ៨៦៥លានផោន ជាមួយនិងកិច្ចសន្យា រយៈពេល ១០ឆ្នាំ ដោយក្លឹប PSG នឹងចងភ្ជាប់ Mbappe ទៅក្លឹបរហូតដល់អាយុ ៣៤ឆ្នាំ
ហើយវាក៏នឹងក្លាយជាកិច្ចសន្យាកីឡាករ ដែលអាចរកប្រាក់ចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៅអឺរ៉ុប។ ទោះបីជាយ៉ាងណាក៏ដោយ Mbappe បានប្រាប់ PSG
ថាគាត់មិនត្រូវបានលើកទឹកចិត្តដោយទឹកប្រាក់នោះទេ ដោយក្តីសុបិនរបស់ Mbappe គឺចង់លេងឱ្យក្រុមអធិរាជស Real Madrid ជាកន្លែងដែលគាត់អាចឈ្នះក្នុងការប្រកួតប្រជែងពានរង្វាន់ធំៗបាន។
ខ្សែប្រយុទ្ធរូបនេះ បានបញ្ជាក់ប្រាប់ក្លឹបទៀតថាគាត់មិនមានបំណងចុះហត្ថលេខាលើកិច្ចសន្យាថ្មីឡើយ ហើយគាត់ក៏គ្រោងនឹងចាកចេញដោយមិនគិតថ្លៃផ្ទេរនៅរដូវកាលក្រោយដែរ៕