គ្រូបង្វឹកក្រុមហង្សក្រហម លោក Jurgen Klopp បាននិយាយបន្ទាប់ពី Man City បានរងការបរាជ័យជាលើកទីបីនៃរដូវកាលនេះទៅក្រុម Aston Villa ដែលឥឡូវនេះកំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាង បន្ទាប់ពីទម្រង់លេងមិនគួរឱ្យជឿក្រោមការដឹកនាំរបស់លោក Unai Emery។
លោក Klopp បានប្រាប់សន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់ថា៖
“ប្រសិនបើនរណាម្នាក់ដក Man City ចេញពីការប្រជែងពាន Premier League នោះនឹងក្លាយជារឿងកំប្លែងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់”៕