នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៣ នេះ វិញ្ញាសាជឺជិតស៊ូ ប្រភេទ No Gi (ប្រកួតអត់ពាក់ឯកសណ្ឋាន) ៥២ គីឡូក្រាម នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ បានចាប់ផ្ដើមបើកការប្រកួតហើយ នៅទីតាំង OCIC ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការប្រកួតនេះដែរ កីឡាការិនីជូជិតស៊ូកម្ពុជា ខាន់ ចេសា បានឈានមកដល់ការប្រកួតជុំទី ៤ ដែលជាវគ្គផ្ដាច់ព្រ័ត្រ ដោយបានដាក់សម្ពាធ និង ប្រើក្បាច់ពិសេសរហូតគូប្រកួតជាកីឡាការិនីហ្វីលីពីនសុំចុះចាញ់ ទទួលបានជ័យជម្នះបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣។
សូមរំឭកបន្តិចផងដែរថា មុននឹងឈានមកដល់ការប្រកួតជុំទី ៣ នេះ កីឡាការិនី ខាន់ ចេសា បានយកឈ្នះកីឡាការិនីវៀតណាម និង កីឡាការិនីសិង្ហបុរី៕