Influencer ជនជាតិប្រេស៊ីលល្បីឈ្មោះម្នាក់នាង Sophia Barclay បានទម្លាយថាកំពូលតារាបាល់ទាត់ Neymar Jr. មានទំនាក់ទំនងផ្លូវភេទជាមួយបុរសម្នាក់។
យោងតាម Barclay កីឡាករបាល់ទាត់ Paris Saint-Germain មានទំនាក់ទំនងផ្លូវភេទជាមួយបុរសជនជាតិប្រេស៊ីលដ៏ល្បីម្នាក់ ក្នុងអំឡុងពេលពិធីជប់លៀងដែលតារាបាល់ទាត់រូបនេះរៀបចំនៅម្ចាស់ផ្ទះរបស់គាត់ ចំពេលមានការរាតត្បាតជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះ Neymar កំពុងផ្តោតលើការប្រកួតមិត្តភាពរបស់ PSG នៅប្រទេសជប៉ុន ហើយកីឡាករប្រេស៊ីលរូបនេះក៏កំពុងប្រឈមមុខនឹងរឿងអាស្រូវក្រៅទីលាន ដែលបានលេចឡើងបន្ទាប់ពីនាង Sophia Barclay បានទម្លាយខ្ទេចខ្ទីគ្មានសល់។
ក្នុងអំឡុងពេលបទសម្ភាសន៍នៅកម្មវិធីទូរទស្សន៍ប្រេស៊ីល ‘Chupim’ នាង Barclay បានទម្លាយរឿងមិនគួរឱ្យជឿរបស់ Neymar។ បើយោងតាមការអះអាងដោយ Influencer ជនជាតិប្រេស៊ីលខាងលើបានឱ្យដឹងថា កីឡាករបាល់ទាត់ PSG មានទំនាក់ទំនងផ្លូវភេទជាមួយបុរសម្នាក់ នៅក្នុងពិធីជប់លៀងសម្ងាត់ដែលគាត់បានរៀបចំឡើង ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។
នាង Barclay បាននិយាយថា៖ “ពួកគេទាំងពីរ (Neymar និងបុរសម្នាក់) បានរួមភេទជាមួយគ្នា។ បន្ទាប់មកក្មេងស្រីម្នាក់ទៀត និងខ្ញុំបានចូលកណ្តាល ហើយពួកយើងបានថើបគ្នា។ ពួកយើងធ្វើវាគ្មានដែនកំណត់ទេ”។
ដើម្បីកុំឱ្យមានការលេចធ្លាយពិធីជប់លៀងដ៏សម្ងាត់នេះ Neymar បានដកហូតទូរស័ព្ទអ្នកដែលចូលរួមក្នុងពិធីជប់លៀងទាំងអស់។ លើសពីនេះទៀត ពួកគេត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងរក្សាការសម្ងាត់។ ខណៈនាង Barclay បានជំទាស់ និងបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ ហើយឥឡូវនេះនាងបានលាតត្រដាងការពិតអំពីអ្វីដែលបានកើតឡើង នៅក្នុងពិធីជប់លៀងសម្ងាត់នោះ។
បើតាមការទម្លាយនេះ បុរសដែល Neymar ត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទជាមួយនោះគឺ Pedro Scooby ។ Pedro Scooby គឺជាអ្នកជិះស្គីលើទឹកជនជាតិប្រេស៊ីលដ៏ល្បីឈ្មោះម្នាក់។ បុរសវ័យ ៣៤ឆ្នាំរូបនេះមានកូនបីនាក់ជាមួយតារាសម្តែង Luana Piovanni ប៉ុន្តែអ្នកទាំងពីរបានចែកផ្លូវគ្នាទៅហើយ មុនពេល Scooby មានស្នេហាជាមួយតារាចម្រៀងដ៏ល្បីល្បាញនាង Annita។
ប្រសិនបើការបែកធ្លាយនេះ ជាការពិតមែននោះ វានឹងក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់អ្នកគាំទ្របាល់ទាត់ និងកីឡាកររូបនេះ។ អ្នកទាំងអស់គ្នាដឹងរួចមកហើយថា Neymar ជាកីឡាករបាល់ទាត់មួយរូប ដែលតែងតែមានរឿងអាស្រូវផ្លូវភេទជាមួយនារីស្អាតៗរាប់សិបនាក់។ ប៉ុន្តែការដែល Neymar មានអារម្មណ៍ផ្លូវភេទជាមួយបុរសដូចគ្នានេះ មិនដែលមានព័ត៌មានលេចធ្លាយនោះទេ ទើបតែម្ដងនេះឯង ដែលបង្កឱ្យអ្នកគាំទ្រស្រឡាំងកាំងជាខ្លាំង។ ប្រភពព័ត៌មាននេះអាចជឿទុកចិត្តបានផងដែរ ព្រោះជាការចេញផ្សាយរបស់ការសែតដ៏ល្បីរបស់អេស្ប៉ាញ Marca៕ ប្រភព : Marca