ចាប់តាំងពីសតវត្សទី២១មក មានតែកីឡាករ ២រូបទេ ដែលឈ្នះពាន World Cup និងពាន UEFA Champions League ក្នុងឆ្នាំតែមួយ។ កីឡាករទាំងពីរនោះគឺ ខ្សែការពារស្លាបប្រេស៊ីល Roberto Carlos និងខ្សែការពារកណ្ដាលបារាំងកីឡាករ Raphael Varane។
ជារឿងគួរឱ្យចាប់អារម្មណ៍ដែរ កីឡាករទាំងពីរនេះឈ្នះ UEFA Champions League ជាមួយក្លឹប Real Madrid ដោយ Roberto Carlos ឈ្នះនៅឆ្នាំ២០០២ និង Varane ឈ្នះនៅឆ្នាំ២០១៨។
វីរបុរសជម្រើសជាតិប្រេស៊ីលជួយប្រេស៊ីលឱ្យឈ្នះពាន World Cup ឆ្នាំ២០០២ នៅស្រុកជប៉ុន ដោយកាលនោះប្រេស៊ីលយកឈ្នះអាល្លឺម៉ង់ក្នុងលទ្ធផល ២-០។ ចំណែកឯ Varane វិញជួយបារាំងឱ្យឈ្នះក្រូអាតក្នុងលទ្ធផល ៤-២ នៅប្រទេសរុស្ស៊ី៕ ប្រភព៖ UEFA