គ្រាប់ជ័យជម្នះរបស់ Isak បានជួយ Newcatle ផ្តួល Man City ក្នុងពាន EFL Cup

ខែ​កញ្ញា 28, 2023

ក្លឹបមេឃខៀវ Manchester City បានបរាជ័យក្រោមថ្វីជើងក្រុមសារិកាព្រៃ Newcastle United នៅក្នុងពានរង្វាន់ Carabao Cup ២០២៣/២៤ ក្នុងជុំទី៣ ដោយបញ្ចប់ក្នុងលទ្ធផល ០:១ ដោយខ្សែប្រយុទ្ធ Alexander Isak ស៊ុតបញ្ចូលទីនៅនាទីទី ៥៣ ដែលជាគ្រាប់ជ័យជម្នះ៕