គ្មាន Sterling ខណៈកីឡាករទើប​ Hat-trick ទល់ Brighton ទទួលបានការកោះហៅចូលជម្រើសជាតិអង់គ្លេស

ខែ​តុលា 6, 2023

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានកោះហៅខ្សែប្រយុទ្ធកំពុងលេចធ្លោនៅ Aston Villa, Ollie Watkins សម្រាប់ការប្រកួតនាខែតុលានេះទល់ អូស្ដ្រាលី និងអ៊ីតាលី នៅកីឡដ្ឋាន Wembley។

Watkins បន្ដបង្ហាញសមត្ថភាពបានយ៉ាងល្អនៅលើទីលានប្រកួតសម្រាប់ Aston Villa នារដូវកាលនេះ ហើយគេបានរកគ្រាប់បាល់ហេតទ្រីគ ក្នុងការប្រកួតទល់ Brighton កាលពីចុងសប្ដាហ៍។

ដោយឡែកខ្សែប្រយុទ្ធ Raheem Sterling របស់ Chelsea មិនត្រូវបានកោះហៅចូលក្រុមជាលើកទី៤។ ខ្សែបម្រើ Jarrod Bowen របស់ West Ham បានត្រលប់មកកាន់បញ្ជីក្រុមអង់គ្លេសជាថ្មី បន្ទាប់ពីមិនបានចូលរួមកាលពីខែកញ្ញា ក្នុងប្រកួតទល់អ៊ុយក្រែន និងស្កុតឡែន។

ក្រុមតោកំណាចអង់គ្លេស នឹងលេងមិត្តភាពទល់នឹងអូស្ដ្រាលី នាថ្ងៃទី១៣ខែតុលា និងអ៊ីតាលី ក្នុងប្រកួតជម្រើស EURO 2024 នាថ្ងៃទី១៧ ខែតុលា។

កីឡាករក្រុមជម្រើសជាតិអង់គ្លេស​ ដែលត្រូវបានកោះហៅមានដូចជា៖

អ្នកចាំទី: Sam Johnstone, Jordan Pickford, Aaron Ramsdale

ខ្សែការពារ: Levi Colwill, Lewis Dunk, Marc Guehi, Harry Maguire, John Stones, Fikayo Tomori, Kieran Trippier, Kyle Walker, Trent Alexander-Arnold

ខ្សែបម្រើ: Jude Bellingham, Conor Gallagher, Jordan Henderson, Kalvin Phillips, Declan Rice

ខ្សែប្រយុទ្ធ: Jarrod Bowen, Phil Foden, Jack Grealish, Harry Kane, James Maddison, Eddie Nketiah, Marcus Rashford, Bukayo Saka, Ollie Watkins