ខ្សែ​បម្រើ​ដែល​មាន​ទម្រង់​លេង​ល្អបំផុតទាំង ៤ នៅ Premier League នាពេលបច្ចុប្បន្ន

ខែ​តុលា 20, 2023

ខ្សែបម្រើដែលមានទម្រង់លេងច្រើនជាងគេចំនួន ៤ រូបនៅក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ២០២៣ មានដូចតទៅ៖
៤/. ខ្សែបម្រើការពារកណ្តាល Rodri របស់ក្រុមមេឃខៀវ Manchester City មានវ័យ ២៧ឆ្នាំ មានបទពិសោធន៍មិនធម្មតាជាមួយជម្រើសជាតិអេស៉្បាញ។

៣/. ខ្សែបម្រើឆ្នើម Declan Rice របស់ក្រុមកាំភ្លើងធំ Arsenal លេងឲ្យជម្រើសជាតិអង់គ្លេស ដែលទើបនឹងផ្ទេរបំបែកកំណត់ត្រា ១០៥ លានផោន ពីក្លឹប West Ham។

២/. ខ្សែបម្រើពាក់អាវលេខ៧ James Ward-Prowse របស់ក្រុមញញួរធំ West Ham United មានទេពកោសល្យសម្បូរបែប មិនថាបាល់ Free-Kick ឬ បាល់ Corner-Kick គាត់តែងតែធ្វើបានល្អជានិច្ច។

១/. ខ្សែបម្រើសញ្ជាតិអង់គ្លេស James Maddison របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេឲ្យចំណាត់ថា្នក់ទី១ បណ្តោះអាសន្ន ក្រោយពីការអវត្តមានរបស់តារាឆ្នើម Kevin De Bruyne។ កីឡាករ Maddison មានវ័យ ២៦ឆ្នាំ​ បាន​បង្កើត​ឱកាស​វាយ​សម្រុក​ច្រើន​ជាង​គេ​ទី​ពីរ​ក្នុង​លីគ​ ដូច្នេះគាត់សក្តិសម​នឹង​តំណែង​​មួយនេះ។