ក្លឹបសារិកាព្រៃ Newcastle United បានបញ្ជាក់ថា ខ្សែបម្រើ Sandro Tonali កំពុងត្រូវបានស៊ើបអង្កេតដោយការិយាល័យរដ្ឋអាជ្ញាអ៊ីតាលី និងសហព័ន្ធបាល់ទាត់អ៊ីតាលី ពាក់ព័ន្ធនឹងសកម្មភាពភ្នាល់ខុសច្បាប់។ កីឡាករវ័យ ២៣ឆ្នាំរូបនេះ កំពុងសហការជាមួយនឹងការស៊ើបអង្កេត ហើយត្រូវបានដកចេញពីជំរុំហ្វឹកហាត់របស់អ៊ីតាលីនាពេលថ្មីៗនេះ។ ក្លឹបបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «Tonali និងក្រុមគ្រួសាររបស់គាត់នឹងបន្តទទួលបានការគាំទ្រយ៉ាងពេញលេញពីក្លឹប»។ ដោយឡែក Sandro និងក្លឹប Newcastle មិនមានការលើកឡើងបន្ថែមទៀតនោះទេ។
រំលឹកដែរថា Tonali បានចូលរួមជាមួយ Newcastle ពីសំណាក់ក្លឹប AC Milan ក្នុងខែកក្កដាក្នុងតម្លៃ ៥៥ លានផោន៕