ខ្សែបម្រើឆ្នើមពីររូបត្រូវបានគេរំពឹងថា នឹងផ្ទេរចេញពី Man Utd នៅទីផ្សារខាងមុខនេះ

ខែ​ឧសភា 30, 2023

បរទេស៖ ខ្សែការពារឆ្នើមទាំងពីរនាក់របស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Scott Mctominay និង Sabizter ត្រូវបានគេរំពឹងថា ពួកគេបានបង្ហាញខ្លួនជាលើកចុងក្រោយនៅក្នុងកីឡដ្ឋាន Old Trafford កាលពីពេលប៉ះក្រុម Fulham កាលពីថ្ងៃអាទិត្យកន្លងទៅ ។

លោក Erik Ten Hag មានការប្តេជ្ញាចិត្តខ្ពស់ក្នុងពង្រឹងតំបន់សំខាន់ៗរបស់ក្រុមលោកដូចជាប្រយុទ្ធ និងបម្រើដោយគាត់ត្រូវគេកីឡាករដែលបច្ចេកទេសកាន់តែល្អជាងកីឡាករដែលគាត់កំពុងមាននាពេលបច្ចុប្បន្ននេះ។

យោងតាម ​​Football Insider លោក McTominay បានប្រាប់មិត្តភ័ក្តិរួចហើយថាគាត់កំពុងស្វែងរកការផ្ទេរចេញពី Manchester United ដោយសារតែពុំមានឱកាសបានបង្ហាញវត្តមានដូចពីមុន ។

របាយការណ៍បន្តថាខ្សែបម្រើកណ្តាលដែលមានកុងត្រា 78,000 ផោនក្នុងមួយសប្តាហ៍នៅតែមានរយៈពេលពីរឆ្នាំទៀតនោះ បានទទួលការចាប់អារម្មណ៍ពី West Ham United និង Newcastle United ។

ទន្ទឹមនឹងនេះ មានភាពមិនច្បាស់លាស់អំពីអនាគតរយៈពេលវែងរបស់ Sabitzer ខណៈដែលការផ្ទេរក្នុងនាមជាកីឡាករខ្ចីជើងពីក្លឹប Bayern Munich មិនរួមបញ្ចូលជម្រើសក្នុងការទិញនោះទេ។

វាត្រូវបានគេយល់ថាម្ចាស់ជើងឯក Bundesliga Bayern Munich បានដាក់តម្លៃ 22 លានផោនសម្រាប់កីឡាករវ័យ 29 ឆ្នាំ ប៉ុន្តែក្រុម Manchester United បានផ្អាកការចរចាដោយសារតែការសង្ស័យថា តើអ្នកណានឹងគ្រប់គ្រងក្លឹបនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។