ប្រភពពីអ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករសញ្ជាតិអ៊ីតាលីលោក Fabrizio Romano បានលើកឡើងថាខ្សែបម្រើអន្តរជាតិប្រេស៊ីល Fred នៅតែជាគោលដៅអាទិភាពសម្រាប់ក្លឹបយក្សតួគី Galatasaray ចំពេលទីផ្សារដោះដូរកីឡាកររដូវក្តៅកំពុងដំណើរការ។
ក៏ព្រោះតែរូបគេប្រាកដក្នុងចិត្តថានឹងចាកចេញពីក្លឹប Man. United ក្រោយធ្លាក់ចេញពីការទុកចិត្តរបស់លោក Erik ten Hagស្របពេលកីឡាករវ័យ៣០ឆ្នាំរូបនេះមិនមែនឈ្មោះសម្រាប់ដំណើរទេសចរណ៍មុនបើករដូវកាលក៏ព្រោះតែហេតុផលផ្ទាល់ខ្លួន
ប៉ុន្តែការពិតគឺគាត់អាចស្វែងរកឱកាសផ្លាស់ទៅកាន់ក្លឹបដែលមានការប្រកួតប្រជែងថ្មីទៅវិញទេ។ជាមួយនឹងកុងត្រារបស់គាត់នៅសល់តែមួយឆ្នាំប៉ុណ្ណោះ នេះគឺជាពេលវេលាដ៏ល្អសម្រាប់ Man United ក្នុងការលក់រូបគេចេញ ជៀសវាងការចាកចេញដោយគ្មានតម្លៃខ្លួនតែម្តង។
សូមទស្សនាវីដេអូខាងក្រោមនេះ