“ខ្ខ្ញុំលែងទទួលស្គាល់ក្លឹបរបស់ខ្ញុំទៀតហើយ” – Drogba បង្ហាញការខកចិត្តចំពោះអតីតក្លឹបខ្លួន Chelsea

ខែ​មេសា 19, 2023

វីរបុរសក្រុមតោខៀវ Chelsea លោក Didier Drogba បានបង្ហាញការខកចិត្តទៅលើអតីតក្លឹបរបស់គាត់នៅមុនការប្រកួតជើងទីពីរ UEFA Champions League វគ្គ ៨ក្រុមចុងក្រោយជាមួយក្រុម Real Madrid។

 

ក្រុមតោខៀវបាននៅឆ្ងាយពីស្តង់ដារធម្មតារបស់ពួកគេនៅរដូវកាលនេះ។ ពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី១១ ក្នុងក្របខ័ណ្ឌ Premier League ហើយមិនឈ្នះក្នុង ៣ប្រកួតចុងក្រោយរបស់ពួកគេ។

Drogba មានការខកចិត្តនៅពេលឃើញទម្រង់លេងដ៏គួរឱ្យសង្វេគក្រោមការដឹកនាំម្ចាស់ថ្មីដែលខុសឆ្លាយពីលោក Roman Abramovich ក៏ដូចជានាំយកកីឡាករថ្មីៗក្មេងៗមកច្រើនពេក។ អតីតខ្សែប្រយុទ្ធកូតឌីវ័របានប្រាប់ Canal+ Sport មុនការប្រកួតជើងទីពីរនៅ Stamford Bridge ថា៖

“ខ្ញុំលែងទទួលស្គាល់ក្លឹបរបស់ខ្ញុំទៀតហើយ”។

Drogba គឺជាជើងខ្លាំងរបស់ Chelsea ដោយបានបង្ហាញខ្លួនចំនួន ៣៨១លើក ដោយស៊ុតបញ្ចូលទីបាន ១៦៤គ្រាប់ និងបញ្ជូនបាល់បាន ៨៦ដង។

គាត់បានស៊ុតបាល់ប៉េណាល់ទីចុងក្រោយជួយឱ្យក្រុមតោខៀវឈ្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ២០១១-១២ ទល់នឹង Bayern Munich នៅ Allianz Arena។ ជ័យជំនះនេះគឺជាជ័យជម្នះលើកដំបូងរបស់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងលិចក្នុងពានរង្វាន់ UEFA Champions League៕