ក្លឹប Real Madrid ចង់បានកីឡារម្នាក់នេះមកជំនួស Ferland Mendy

ខែ​ធ្នូ 8, 2023

ក្រុម Real Madrid នៅតែចាប់អារម្មណ៍លើ Alphonso Davies នេះបើយោងតាមប្រភព ​​Sport Bild ។ ខ្សែការពារស្លាបឆ្វេងសញ្ជាតិកាណាដារូបនេះបានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយ Bayern Munich នៅរដូវក្តៅ ប៉ុន្តែមិនទាន់បានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីនៅឡើយទេ។

ក្លឹបយក្សអាឡឺម៉ង់បានផ្តល់ជូនកីឡាករ Davies ដែលជាខ្សែការពារឆ្វេងដ៏ល្អបំផុតក្នុងពិភពលោកនាពេលនេះ កិច្ចសន្យាថ្មីរបស់កីឡាកររូបនេះមានតម្លៃ 12 លានអឺរ៉ូក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 23 ឆ្នាំរូបនេះទំនងជានឹងចំណាយ 15 លានអឺរ៉ូដែលនឹងធ្វើឱ្យគាត់ក្លាយជាអ្នករកប្រាក់ចំណូលបានច្រើនជាងគេនៅទឹកដី Allianz Arena 

ជាមួយគ្នានេះដែរពួកគេបានធ្វើឲ្យការចរចាជាប់គាំងហើយក្លឹបយក្សរបស់អេស៉្បាញកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់របស់កីឡាកររូបនេះ។ ក្លឹបយក្ស La Liga ស្ថិតក្នុងទីផ្សារទិញខ្សែការពារស្លាបឆ្វេងថ្មីដោយកីឡាករ Ferland Mendy មិនអាចនៅតាមការរំពឹងទុករបស់ក្លឹបនោះទេ។ កីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានគេរំពឹងថានឹងចាកចេញនៅឆ្នាំក្រោយដូច្នេះហើយក្រុមអធិរាជសរចង់ឱ្យកីឡាករ Davies ជំនួសតំណែងរបស់គាត់។