បរទេស៖ យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថាក្លឹប Newcastle ចូលមកប្រជែងជាមួយក្លឹបបិសាចក្រហម Manchester United ដើម្បីដណ្តើមក្នុងការចុះហត្ថលេខាលើខ្សែការពារឆ្នើមរបស់ក្លឹប Napoli គឺកីឡាករ Kim Min-Jae
ដែលលេងឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់នៅពេលដែលក្រុមអ៊ីតាលី (Napoli) លើកពានលីគជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៩០។
ឥឡូវនេះ Kim Min-Jae កំពុងស្ថិតក្នុងការប្រមាញ់របស់ក្លឹបកំពូលៗនៅអឺរ៉ុបមួយចំនួន។ Napoli បានដាក់តម្លៃខ្លួនរបស់កីឡាកររូបនេះ ៥០លានអឺរ៉ូ ជាជម្រើសក្នុងការចរចារ រយៈពេល ១៥ ថ្ងៃដំបូងនៃទីផ្សារដោះដូរកីឡាករមកដល់។
ទោះបីជាបិសាចក្រហម Man United នាំមុខគេក្នុងការនាំយកកីឡាកររូបនេះមករួមក្រុមជាមួយក៏ដោយ Newcastle ក៏មិនចុះចាញ់ការចុះហត្ថលេខានេះងាយៗដែរ៕