ក្លឹប Man Utd ត្រៀមទឹកប្រាក់ប្រមាណ ១០៥លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើមម្នាក់

ខែ​ឧសភា 29, 2023

បរទេស៖ ក្លឹបបិសាចក្រហម Manchester United បានរៀបចំផែនការរបស់ខ្លួនក្នុងការនាំយកខ្សែប្រយុទ្ធថ្មី ដើម្បីជំនួសតំណែងរបស់ Cristiano Ronaldo បន្ទាប់ពីខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបានផ្ទេរចេលទៅកាន់ក្លឹប Al-Nassr កាលពីខែមករា។ បច្ចុប្បន្នក្លឹប Manchester United បានសម្លឹងមើលខ្សែប្រយុទ្ធឆ្នើមៗ មួយចំនួនដូចជា ​Harry kane និង Victor Osimhen របស់ ​​Napoli ។

យ៉ាងណាមិញបច្ចុប្បន្នក្លឹប Man Utd មិនទាន់បង្ហាញពីចេតនាថា ចុះកុងត្រាលើនរណាម្នាក់នៅឡើយទេ ខណៈបច្ចុប្បន្នខែ្សប្រយុទ្ធ Goncalo Ramos ក៏ជាបេក្ខភាពម្នាក់ផងដែរ ដោយកីឡាកររូបនេះមានតម្លៃខ្លួនមិនក្រោម ១០៥លានផោនឡើយ ។ ជាមួយនឹង 18 គ្រាប់ក្នុង 29 ប្រកួតលីកសម្រាប់ Benfica រដូវកាលនេះ Ramos ត្រូវបានគេរាយការណ៍ចង់ចាំផ្តើមអាជីពរបស់ខ្លួនបន្តនៅលីគកំពូលទាំង៥នៅអឺរ៉ុប។