(បរទេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា ក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Hilal បានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយក្លឹបយក្សបារាំង
Paris Saint-Germain ជិតជាផ្លូវការហើយ សម្រាប់ការផ្ទេរខ្សែបម្រើអ៊ីតាលី Marco Verratti ក្នុងកិច្ចសន្យាកុងត្រា រយៈពេល ៣ឆ្នាំ ដែលឯកសារនឹងត្រូវបានរៀបចំ និងត្រួតពិនិត្យក្នុងពេលឆាប់ៗនេះ៕