ក្លឹបនៅអេស្ប៉ាញត្រៀមដាក់មួយចាស់ដៃក្រោយ Laliga បើកភ្លើងខៀវ

ខែ​មិថុនា 29, 2023

សហព័ន្ធបាល់ទាត់អេស្ប៉ាញ Laliga នឹងបន្ធូរបន្ថយលើការរឹតបន្តឹងទៅលើកាផ្ទេរកីឡាករសម្រាប់ក្លឹបអេស្ប៉ាញក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវក្តៅនេះ ដោយអនុញ្ញាតអោយគ្រប់ទាំងអស់ចំណាយប្រាក់បន្ថែមទៀតសម្រាប់ទីផ្សារដោះដូររដូវកាលនេះ ។

បទប្បញ្ញត្តិហិរញ្ញវត្ថុដ៏តឹងរឹងត្រូវបានអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្លឹបនៅ La Liga មិនអាចបង្កើតការចុះហត្ថលេខាលើកីឡាករថ្លៃថ្លៃដូចក្លឹបផ្សេងទៀតនៅទូទាំងទ្វីបអឺរ៉ុបនោះទេ ។

Barcelona គឺជាក្រុមដែលជួបផលលំបាកជាងគេចំពោះការរឹតបន្តឹងទាំងនេះ នៅពេលដែលពួកគេអនុញ្ញាតអោយ Messi ចាកចេញនៅឆ្នាំ 2021 ដោយសារតែគោលការណ៍ Financial fair play ។ ទន្ទឹមនឹងនេះកាសែតដ៏ល្បីរបស់អេស្ប៉ាញ Mara បានរាយការណ៍ថា Laliga ត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ធូរបន្ថយការរឹតបន្តឹងទាំងអស់នៅរដូវក្តៅនេះ ។