ក្រោយឥណ្ឌូនេស៊ី ឈ្នះបានមេដាយមាស លោកគ្រូហុងដា បង្ហោះសារមួយម៉ាត់យ៉ាងមានន័យ…

ខែ​ឧសភា 18, 2023

ក្រុម U-22 ឥណ្ឌូណេស៊ី បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ថៃ នៅ​ម៉ោង​បន្ថែម​ក្នុង​លទ្ធផល ៥-២ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក វគ្គផ្ដាច់ព្រ័ត្រ ទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២។

ក្រោយឥណ្ឌូនេស៊ី ទទួលបានជ័យជម្នះក្នុងការប្រកួតយប់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ​២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះសារអបអរសាទរក្រុមជម្រើសជាតិឥណ្ឌូណេស៊ី U22 ទទួលបានមេដាយមាស និងក្រុមជម្រើសជាតិថៃ U22 ទទួលបានមេដាយប្រាក់ ក្នុងវិញ្ញាសាបាល់ទាត់បុរស​ អាយុក្រោម ២២ ឆ្នាំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣។

ទន្ទឹមគ្នានោះ លោកគ្រូបង្វឹកជម្រើសជាតិកម្ពុជា U22 លោក Keisuke Honda បានចែករំលែកការបង្ហោះនោះបន្ដ ព្រមទាំងភ្ជាប់ជាមួយនឹងពាក្យមួយម៉ាត់យ៉ាងមានន័យ ហាក់សម្ដែងនូវក្ដីរំភើបចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករបាត់ទាត់ទាំងអស់ ដោយលោកបានសរសេរថា៖ «Congratulations» ដែលមានន័យជាភាសាខ្មែរថា «អបអរសាទរ»៕