ល្អតាំងពីដើមរដូវកាល ដល់តែកៀកបញ្ចប់ Arsenal ហាក់ធ្វើឲ្យអ្នកគាំទ្រថប់ចិត្ត គិតអីលែងចេញ បន្ទាប់តែស្មើហើយស្មើទៀត និងប្រកួតចុងក្រោយនេះ ទើបចាញ់សំពៅមាស Manchester City ៤-១ យ៉ាងចាស់ដៃ។
សមាជិកក្លឹបម្ចាស់ផ្ទះមាន Kevin de Bruyne, John Stones និង Erling Haaland សហការគ្នាយ៉ាងល្អ ក្នុងការបន្តរកបានគ្រាប់បាល់ ដាល់ក្លឹបភ្ញៀវ ៤ ដៃ ទម្រាំបកមកវិញបានមួយជើង ដោយខ្សែការពារ Rob Holding ដ្បិតអីតំបន់ប្រយុទ្ធទាំងបីខាងលើ មាន Gabriel Martinelli, Gabriel Jesus និង Bukayo Saka ហាក់គ្មានក្រឡាឆ្ពោះទៅការបញ្ចប់ទីធូរៗទាល់តែសោះ។
នេះគិតមកត្រឹមជុំទី ៣៣ របស់ Arsenal ឈ្នះ ២៣ ស្មើ ៦ ចាញ់ ៤ មាន ៧៥ ពិន្ទុ បន្តឈរកំពូលតារាងពិតមែន តែព្រលឹងចុងសក់ ព្រោះអី Manchester City ទើបឈានដល់ជុំទី ៣១ អាចមាន ៧៣ ពិន្ទុតាមប្រកៀកបាត់ទៅហើយ នេះបើ City ឈ្នះតែមួយទៀត គឺអាចទាញដំរី Arsenal ទម្លាក់ទឹកបានយ៉ាងធូរ។
សេណារីយ៉ូដែលអាចទាញពានប្រុងនឹងធ្លាក់ មកដាក់លើដៃក្លឹបដឹកនាំដោយលោក Mikel Arteat លុះត្រា ៥ ប្រកួតសេសសល់ រកបានជ័យជម្នះ ឈប់តយកស្មើ ឬចាញ់ដូចមុន តែមើលទៅប្រហែលជាមិនងាយ ដ្បិតត្រូវប៉ះសុទ្ធតែគីឡូធ្ងន់ តួយ៉ាងគឺ Chelsea, Newcastle, Brighton, Nottingham Forest និង Wolves ហើយក៏ទាមទារការចាំអ៊ុតមើលបរាជ័យរបស់ City នៅប្រកួតសេសសល់នោះដែរ។
ចំណែកក្លឹបដឹកនាំដោយលោក Pep Guardiola ដែលសេសសល់ដល់ ៧ ប្រកួត មានដូចជាការប៉ះ Fulham, West Ham, Leeds United, Everton, Chelsea, Brighton និង Brentford នេះបើឈ្នះទាំងអស់ គឺលើកពានស្វ័យប្រវត្តិ ដោយឥតខ្វល់ពីលទ្ធផលរបស់ក្លឹបគូប្រជែង តែដំណើរនៅវគ្គចុងបញ្ចប់នេះ ក៏អាចរាងតឹង ដ្បិតក្រៅតែពាន Premier League ក៏សល់ភារកិច្ចធំ ត្រូវប្រុងជើងកីឡាករទុកសម្រាប់ពាន UEFA Champions League និង FA Cup ពីរផ្សេងទៀត។
យ៉ាងណាយើងក៏ចូលរួមអបអរជាមួយក្លឹបស្ថិតក្នុងទីក្រុងឡុង ត្រឹមប្រកួតជុំទី ៣៣ ដែលពួកគេបានធានាកៅអី UCL នារដូវកាលបន្ទាប់ ២០២៣/២៤ ជាផ្លូវការ មានន័យថា រឿងឈ្នះពានឬអត់ ទុកមួយឡែក តែរឿងលេងពានអឺរ៉ុប ខកខាន ៦ ឆ្នាំគឺដឹងតែបានហើយ។
លើកចុងក្រោយដែលកាំភ្លើងធំ ឈរជើងនៅពានរង្វាន់ Champions League គឺនារដូវកាល ២០១៦/១៧ សារនោះបានឆ្លងផុតវគ្គចែកពូល ឈ្នះ ៤ ស្មើ ២ ចាប់ដៃ PSG ឡើង តែដល់វគ្គបន្ទាប់ ១៦ ក្រុម ត្រូវក្លឹបមកពីអាល្លឺម៉ង់ Bayern Munich លុតស្ពឹកមុខទាំងពីរជើង នៅលទ្ធផល ១០-២ ពោលមួយជើង ៥-១ មួយជើង ៥-១។